អដ្ឋកថា អច្ឆរិយអព្ភុតសូត្រទី ៣

ក្បាលទី 18 · ទំព័រ 67

អច្ឆរិយភូតធម្មសូត្រ មានបទផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងបទទាំងនោះ បទថា យត្រ ហិ នាម ជានិបាត ចុះក្នុងអត្ថថា អស្ចារ្យ អធិប្បាយថា ព្រះតថាគតអង្គណា ។ ឈ្មោះថា បបព្ចោ ក្នុងបទថា ឆិន្នបបព្ចោ នេះ បានដល់ កិលេស ៣ យ៉ាង គឺតណ្ហា មានះ និងទិដ្ឋិ ។ កម្មវដ្តៈ ជាកុសល និងអកុសល លោកហៅថា វដ្តុម ក្នុងបទថា ឆិន្នវដ្តុមេ នេះ ។ បទថា បរិយាទិន្នវដ្តេ ជាវេវចនៈនៃបទថា ឆិន្នវដ្តុមេ នោះឯង ។ បទថា សព្វទុក្ខវីតិវត្តេ សេចក្តីថា កន្លងនូវទុក្ខ ពោល គឺវិបាកវដ្តទាំងពួង ។ បទថា អនុស្សរិស្សតិ នេះ ជាពាក្យពោលដល់អនាគតកាល ដោយប្រើ និបាតថា យត្រ តែក្នុងបទនេះ គប្បីជ្រាបថា លោកប្រើសំដៅដល់អតីត ពិត ហើយ ព្រះមានព្រះភាគ ទ្រង់រពឫកដល់ព្រះពុទ្ធទាំងនោះហើយ មិនមែនរពឫក ដល់ក្នុងឥឡូវនេះទេ ។ បទថា ឯវំ ជច្ចា សេចក្តីថា ព្រះពុទ្ធទាំងឡាយ មាន ព្រះវិបស្សីជាដើម មានព្រះជាតិជាក្សត្រ ព្រះពុទ្ធទាំងឡាយ មានព្រះកកុសន្ធៈជាដើម មានជាតិជាព្រាហ្មណ៍ ។ បទថា ឯវំគោត្តា សេចក្តីថា ព្រះពុទ្ធ ទាំងឡាយ មានព្រះវិបស្សីជាដើម ជាកោណ្ឌញ្ញគោត្រ ព្រះពុទ្ធទាំងឡាយ មានព្រះកកុសន្ធៈជាដើម ជាកស្សបគោត្រ ។ បទថា ឯវំសីលា សេចក្តីថា មានសីលយ៉ាងនេះ គឺមានសីល ទាំងជាលោកិយ និងលោកុត្តរ ។ ក្នុងបទថា ឯវំធម្មា នេះ លោកសំដៅយកធម៌ដែលប្រព្រឹត្តទៅ ក្នុងចំណែកនៃសមាធិ អធិប្បាយថា មានសមាធិយ៉ាងនេះ គឺលោកិយសមាធិផង លោកុត្តរសមាធិ ផង ។ បទថា ឯវំបញ្ញា សេចក្តីថា មានបញ្ញាយ៉ាងនេះ គឺលោកិយប្បញ្ញា ផង លោកុត្តរប្បញ្ញាផង ។ ក្នុងបទថា ឯវំវិហារី នេះ ក៏ព្រោះកាន់យកធម៌ ដែលប្រព្រឹត្តទៅក្នុងចំណែកសមាធិខាងដើមហើយ ឈ្មោះថា វិហារធម៌ផង បើមានអ្នក