ពាកុលសូត្រទី ៤
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះពក្កុលៈមាន អាយុ នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យ នោះឯង អចេលក៍ឈ្មោះកស្សប ជាសម្លាញ់របស់ព្រះពក្កុលៈមានអាយុ ក្នុង កាលនៅជាគ្រហស្ថពីដើម បានចូលទៅរកព្រះពក្កុលៈមានអាយុ លុះចូលទៅដល់ ហើយ ក៏និយាយពាក្យរាក់ទាក់សំណេះសំណាល ទៅរកព្រះពក្កុលៈមាន អាយុ លុះបញ្ចប់ពាក្យសំណេះសំណាល និងពាក្យដែលគួររពឫកហើយ ទើប អង្គុយក្នុងទីសមគួរ ។ លុះអចេលកស្សបអង្គុយ ក្នុងទីសមគួរហើយ ក៏សួរ ព្រះពក្កុលៈមានអាយុដូច្នេះថា បពិត្រព្រះពក្កុលៈមានអាយុ លោកម្ចាស់បួស យូរបុន្មានឆ្នាំហើយ ។ ព្រះពក្កុលៈឆ្លើយថា អាត្មាបួស ៨០ វស្សាហើយ ។ អចេលកស្សបសួរទៀតថា បពិត្រព្រះពក្កុលៈមានអាយុ ចុះ ៨០ វស្សានេះ លោកសេពមេថុនបុន្មានដង ។ ម្នាលអាវុសោកស្សប អ្នកកុំសួរអាត្មាថា បពិត្រព្រះពក្កុលៈ មានអាយុ ចុះ ៨០ វស្សានេះ លោកសេពមេថុនធម្មបុន្មានដង យ៉ាងនេះ ឡើយ ម្នាលអាវុសោកស្សប អ្នកត្រូវសួរអាត្មាថា បពិត្រព្រះពក្កុលៈមាន អាយុ ចុះ ៨០ វស្សានេះ កាមសញ្ញារបស់លោកធ្លាប់កើតបុន្មានដង យ៉ាង នេះវិញ ។ ម្នាលអាវុសោ អាត្មាបួស ៨០ វស្សាហើយ អាត្មាមិនដែលមាន កាមសញ្ញាកើតឡើងទេ ។ ព្រះពក្កុលៈមានអាយុ មិនដែលមានកាមសញ្ញា កើតឡើងអស់ ៨០ វស្សាហើយ ដោយហេតុណា យើងខ្ញុំចំណាំទុកនូវ ហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះពក្កុលៈមានអាយុ ។ ម្នាល អាវុសោ អាត្មាបួស ៨០ វស្សាហើយ អាត្មាមិនដែលមានព្យាបាទសញ្ញា … មិនដែលមានវិហឹសាសញ្ញា កើតឡើងទេ ។ ព្រះពក្កុលៈមានអាយុ មិនដែល មានវិហឹសាសញ្ញាកើតឡើងអស់ ៨០ វស្សាហើយ ដោយហេតុណា យើងខ្ញុំ ចំណាំទុកនូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រ