អដ្ឋកថា ទន្តភូមិសូត្រទី ៥

ក្បាលទី 18 · ទំព័រ 131

ទន្តភូមិសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា អរញ្ញ កុដិកាយំ បានដល់ សេនាសនៈដែលគេ សាងដើម្បីប្រយោជន៍ដល់ភិក្ខុដែលបំពេញព្យាយាម ក្នុងទីស្ងប់ស្ងាត់មួយ កន្លែងនៃវេឡុវនវិហារនោះឯង ។ បទថា រាជកុមារោ សំដៅដល់ព្រះរាជកុមារ ឈ្មោះជ័យសេន ជាព្រះរាជបុត្ររបស់ព្រះបាទពិម្ពិសារ ។ បទថា ផុសេយ្យ ប្រែថា គប្បីបាន ។ បទថា ឯកគ្គតំ សេចក្តី ថា ព្រះរាជកុមារត្រាស់ថា ខ្ញុំបានឮមកយ៉ាងនេះថា ភិក្ខុអ្នកបដិបត្តិយ៉ាងនេះ ឈ្មោះថា រមែងបានសមាបត្តិ ឈ្មោះថា រមែងបានឈាន ។ បទថា កិលមថោ បានដល់ លំបាកកាយ ការលំបាកនោះឯង ហៅថា វិហេសា ក៏បាន ។ បទថា យថាសកេ តិដ្ឋេយ្យាសិ សេចក្តីថា សូមព្រះអង្គតាំងនៅក្នុងចំណែក ដែលមិនដឹងរបស់ព្រះអង្គចុះ ។ បទថា ទេសេសិ សេចក្តីថា រមែងបានយ៉ាងនេះ គឺបានចិត្តេកគ្គតា បានដល់ រមែងញ៉ាំងសមាបត្តិឲ្យកើតយ៉ាងនេះ ព្រោះដូច្នោះ អ្នក ដែលដល់អប្បនាសមាធិ និងឧបចារសមាធិហើយ ទើបពោលកសិណបរិកម្មយ៉ាងនេះ ។ បទថា បវេទេត្វា ប្រែថា ប្រកាសហើយ ។ បទថា នេក្ខម្មេន ញាតព្វំ សេចក្តីថា គប្បីដឹងដោយគុណ គឺបព្វជ្ជាជាគ្រឿងរលាស់ចេញចាកកាម សេចក្តីនោះ លោកអធិប្បាយថា ឈ្មោះថា ឯកគ្គតាដែលបុគ្គលតាំងនៅក្នុងគុណ គឺបព្វជ្ជា ដែលជាគ្រឿង រលាស់ចេញចាកកាមគប្បីដឹង ។ បទដ៏សេសជាវេវចនៈនៃបទថា ញាតព្វំ នោះឯង ។ បទថា កាមេ បរិភុញ្ជន្តោ បានដល់ បរិភោគកាមទាំង ២ យ៉ាង ។ បទថា ហត្ថិទម្មា វា អស្សទម្មា វា គោទម្មា វា នេះ មាន អធិប្បាយថា បុគ្គលដែលវៀរចាកភាពជាអ្នកមានឯកគ្គតាចិត្ត គប្បីឃើញដូច ការទូន្មានដំរីដែលមិនធ្លាប់បានទទួលការទូន្មានជាដើម បុគ្គលដែលបរិបូណ៌ ដោយភាពជាអ្នកមានឯកគ្គតាច