អដ្ឋកថា ភូមិជសូត្រទី ៦

ក្បាលទី 18 · ទំព័រ 149

ភូមិជសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា ភូមិជោ សេចក្តីថា ព្រះថេរៈនេះជាម្ចាស់អរបស់ព្រះរាជ កុមារព្រះនាមជ័យសេន ។ បទថា អាសញ្ច នាសញ្ច សេចក្តីថា ជួនកាលក៏បំណង ជួនកាលក៏មិនបំណង ។ បទថា ឯកេនេវ ថាលិបកេន សេចក្តីថា ទ្រង់អង្គាសដោយ ភិក្ខាដែលប្រព្រឹត្តទៅហើយតាមប្រក្រតី គឺភត្តដែលគេត្រៀមទុកដើម្បីព្រះអង្គ ។ បទដ៏សេសក្នុងទីទាំងពួង ងាយល់ទាំងអស់ហើយ ដូច្នេះ ។