អនុរុទ្ធសូត្រទី ៧
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រេចឥរិយាបថ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង សាវត្ថី ។ គ្រានោះឯង បញ្ចកង្គថបតិ បានហៅបុរសម្នាក់មកថា នែបុរសដ៏ ចម្រើន អ្នកចូរមក ចូរអ្នកទៅឯព្រះអនុរុទ្ធមានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំបាទានៃព្រះអនុរុទ្ធមានអាយុ ដោយត្បូង តាមពាក្យរបស់យើងថា បពិត្រលោកដ៏ចម្រើន បញ្ចកង្គថបតិ សូមថ្វាយបង្គំបាទានៃព្រះអនុរុទ្ធមាន អាយុ ដោយត្បូង រួចហើយ អ្នកចូរពោលយ៉ាងនេះទៀតថា បពិត្រលោកដ៏ ចម្រើន សូមព្រះអនុរុទ្ធមានអាយុ មានខ្លួនជាគម្រប់ ៤ ទទួលភត្តរបស់ បញ្ចកង្គថបតិ ដើម្បីឆាន់ក្នុងថ្ងៃស្អែក បពិត្រលោកដ៏ចម្រើន សូមព្រះអនុរុទ្ធ មានអាយុ ប្រញាប់និមន្តមកអំពីព្រឹកឲ្យទាន បពិត្រលោកដ៏ចម្រើន ព្រោះថា បញ្ចកង្គថបតិ គាត់មានកិច្ចច្រើន មានការងារច្រើន ដោយព្រះរាជកិច្ច ។ បុរសនោះ ក៏ទទួលពាក្យបញ្ចកង្គថបតិថា បាទលោកនាយ ហើយក៏ចូលទៅរក ព្រះអនុរុទ្ធមានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអនុរុទ្ធមានអាយុ ហើយអង្គុយក្នុងទីសមគួរ ។ លុះបុរសនោះអង្គុយក្នុងទីសមគួរហើយ ក៏ទូលព្រះ អនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រលោកដ៏ចម្រើន បញ្ចកង្គថបតិ សូម ថ្វាយបង្គំបាទានៃព្រះអនុរុទ្ធមានអាយុដោយត្បូង រួចពោលយ៉ាងនេះទៀតថា បពិត្រលោកដ៏ចម្រើន សូមព្រះអនុរុទ្ធមានអាយុ មានខ្លួនជាគម្រប់ ៤ ទទួល ភត្តរបស់បញ្ចកង្គថបតិ ដើម្បីឆាន់ក្នុងថ្ងៃស្អែក បពិត្រលោកដ៏ចម្រើន សូម ព្រះអនុរុទ្ធមានអាយុ ប្រញាប់និមន្តទៅអំពីព្រឹកឲ្យទាន បពិត្រលោកដ៏ចម្រើន ព្រោះថា បញ្ចកង្គថបតិ គាត់មានកិច្ចច្រើន មានការងារច្រើន ដោយព្រះរាជ កិច្ច ។ ឯព្រះអនុរុទ្ធមានអាយុ ក៏ទទួល