ឧបក្កិលេសសូត្រទី ៨

ក្បាលទី 18 · ទំព័រ 168

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ។ សម័យនោះឯង ពួកភិក្ខុ ក្នុងក្រុងកោសម្ពី កើតមានការបង្កហេតុ កើតមានជម្លោះ ដល់នូវការទាស់ទែង គ្នា ចាក់ដោតគ្នាដោយលំពែង គឺមាត់ ។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះ ចូលទៅដល់ហើយក៏ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទី សមគួរ ។ ឯភិក្ខុនោះ លុះឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមាន ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកភិក្ខុ ក្នុងក្រុងកោសម្ពីនេះកើតមាន ការបង្កហេតុ កើតមានជម្លោះ ដល់នូវការទាស់ទែងគ្នា ចាក់ដោតគ្នានិង គ្នា ដោយលំពែង គឺមាត់ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ស្តេច ចូលទៅកាន់សម្នាក់ភិក្ខុទាំងនោះ ដោយសេចក្តីអនុគ្រោះ ។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលដោយតុណ្ហីភាព ។ លំដាប់នោះ ព្រះមានព្រះភាគស្តេចចូលទៅរក ភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ត្រាស់ឃាត់ភិក្ខុទាំងនោះ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កុំឡើយ អ្នកទាំងឡាយ កុំធ្វើនូវការបង្កហេតុ កុំធ្វើនូវ ជម្លោះ កុំធ្វើនូវសេចក្តីប្រកាន់ខុសគ្នា កុំធ្វើនូវការទាស់ទែងគ្នាឡើយ ។ កាលបើ ព្រះមានព្រះភាគទ្រង់ត្រាស់ឃាត់យ៉ាងនេះហើយ ភិក្ខុមួយរូប ក៏ក្រាបបង្គំ ទូលឃាត់ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមាន ព្រះភាគ ជាធម្មស្សាមី ទ្រង់ឈប់សិនចុះ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមាន ព្រះភាគ ទ្រង់មានសេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបនូវកិរិយានៅជាសុខ ក្នុងបច្ចុប្បន្នចុះ យើងខ្ញុំទាំងឡាយ នឹងប្រាកដដោយការបង្កហេតុ ដោយជម្លោះ ដោយសេចក្តីប្រកាន់ខុសគ្នា ដោយកា