អដ្ឋកថា ឧបក្កិលេសសូត្រទី ៨
ឧបក្កិលេសសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងបទទាំងនោះ បទថា ឯតទវោច សេចក្តីថា មិនមែន ក្រាបទូលដោយបំណងនឹងឲ្យបែកគ្នា និងមិនមែនដើម្បីបព្ចោចបព្ចោ ពិត ហើយ ភិក្ខុនោះមានគំនិតយ៉ាងនេះថា ភិក្ខុទាំងនេះជឿស្តាប់អញហើយ នឹង វៀរចាក ធម្មតាព្រះពុទ្ធទាំងឡាយ ទ្រង់បំណងអនុគ្រោះដើម្បីប្រយោជន៍ក្នុង ស្ថានមួយ ទ្រង់នឹងត្រាស់ប្រាប់ហេតុមួយដល់ភិក្ខុទាំងនេះដោយពិត ភិក្ខុទាំងនោះ ស្តាប់ហេតុទាំងនោះហើយ នឹងវៀរចាក បន្ទាប់អំពីនោះ ភិក្ខុទាំងនោះ នឹងនៅយ៉ាងផាសុក ។ ព្រោះហេតុនោះ ទើបភិក្ខុនោះក្រាបទូលថា ឥធ ភន្តេ ដូច្នេះជាដើម ។ ក្នុងបទថា មា ភណ្ឌនំ ជាដើម គប្បីបន្ថែមបាឋៈដ៏សេស ថា អកត្ថ ជាដើមចូលទៅផងដែរ ហើយកាន់យកសេចក្តីយ៉ាងនេះថា មា ភណ្ឌនំ គឺកុំធ្វើការទាស់ទែងគ្នា ។ បទថា អញ្ញតរោ សេចក្តីថា បានឮថា ភិក្ខុនោះប្រាថ្នាប្រយោជន៍ចំពោះព្រះមានព្រះភាគ គឺបានឮថា ភិក្ខុនោះមាន បំណងយ៉ាងនេះថា ភិក្ខុទាំងនេះត្រូវសេចក្តីក្រោធគ្របសង្កត់ហើយ នឹងមិន ស្តាប់ពាក្យប្រៀនប្រដៅនៃព្រះសាស្តា សូមព្រះមានព្រះភាគ កាលពោល ប្រៀនប្រដៅភិក្ខុទាំងនេះ សូមទ្រង់កុំលំបាកឡើយ ដូច្នេះ ។ ព្រោះដូច្នោះ ទើបក្រាបទូលយ៉ាងនេះ ។ បទថា បិណ្ឌាយ បវិសិ សេចក្តីថា មិនមែនយាងចូលទៅ ដើម្បីបិណ្ឌបាតតែម្យ៉ាងទេ តែទ្រង់បានអធិដ្ឋានក្នុងព្រះហបឫទ័យថា អ្នកដែល ឃើញតថាគតហើយ គប្បីចូលគាល់តថាគត ។ សួរថា ទ្រង់អធិដ្ឋានដើម្បី ប្រយោជន៍អ្វី ឆ្លើយថា ដើម្បីទ្រង់ទូន្មានភិក្ខុទាំងនោះ ។ ព្រះមានព្រះភាគ ទ្រង់ត្រឡប់អំពីបិណ្ឌបាតដោយអាការយ៉ាងនោះហើយ ត្រាស់គាថាយ៉ាងនេះ ថា បុថុសទ្ទោ សមជនោ ដូច្នេះជាដើម ហើយទ្រង់ចេញអំពីក្រុងកោ