ពាលបណ្ឌិតសូត្រទី ៩
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ កាល ព្រះមានព្រះភាគគង់នៅក្នុងវត្តនោះ បានត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មានហេតុជាគ្រឿងចំណាំថាពាល មានហេតុជាគ្រឿងសម្គាល់ ថាពាល មានចរិតជាពាល ៣ យ៉ាងនេះ ។ ហេតុ ៣ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលក្នុងលោកនេះ ជាអ្នកគិតគំនិតអាក្រក់ ១ និយាយសម្តីអាក្រក់ ១ ធ្វើអំពើអាក្រក់ ១ ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ បុគ្គលពាល ជាអ្នកមិនគិតគំនិតអាក្រក់ផង មិននិយាយសម្តីអាក្រក់ផង មិនធ្វើអំពើអាក្រក់ផងទេ ។ តើពួកបណ្ឌិតណា នឹងស្គាល់គេថា អ្នកដ៏ចម្រើន នេះ ជាមនុស្សពាល ជាអសប្បុរស ដូច្នេះបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងជាអ្នកគិតគំនិតអាក្រក់ផង និយាយសម្តីអាក្រក់ផង ធ្វើអំពើ អាក្រក់ផង ព្រោះហេតុណា ហេតុនោះ បានជាបណ្ឌិតទាំងឡាយ ស្គាល់គេថា អ្នកដ៏ចម្រើននេះ ជាមនុស្សពាល ជាអសប្បុរសបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង តែងទទួលទុក្ខ ទោមនស្ស ៣ យ៉ាង ក្នុងបច្ចុប្បន្ននេះ ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលពាល អង្គុយក្នុងសាលាក្តី អង្គុយក្នុងច្រកក្តី អង្គុយក្នុងផ្លូវបែកជា ៤ ក្តី ចំណែកអ្នកផងដែលអង្គុយក្នុង បរិស័ទនោះ តែងប្រឹក្សាពាក្យ ( ថ្លែងអំពីទោស ) ដែលកើតអំពីអំពើនោះ សមគួរដល់អំពើនោះ ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលពាល ជាអ្នក សម្លាប់សត្វ កាន់យកទ្រព្យដែលគេមិនបានឲ្យ ប្រព