ទេវទូតសូត្រទី ១០

ក្បាលទី 18 · ទំព័រ 259

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ កាល ព្រះមានព្រះភាគ គង់នៅក្នុងវត្តនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាល ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មានផ្ទះពីរ ប្រកបដោយទ្វារ ក្នុងផ្ទះនោះ មានបុរសភ្នែកភ្លឺម្នាក់ ឈរចំកណ្តាល គប្បីមើលឃើញពួកមនុស្ស ដែលកំពុងចូលទៅកាន់ផ្ទះក្តី ចេញអំពីផ្ទះក្តី កំពុងសញ្ចរទៅមកក្តី កំពុងត្រាច់ទៅមកក្តី សេចក្តីនេះមានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចតថាគត មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងលើសចក្ខុជារបស់នៃមនុស្សធម្មតា រមែងឃើញពួកសត្វលោកដែលច្យុត ដែលកើត ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មាន គតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្មរបស់ ខ្លួនថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយសុចរិត ប្រកបដោយ វចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលព្រះអរិយបុគ្គល ទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់នូវអំពើជាសម្មាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយ រាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ចំណែកសត្វ ទាំងឡាយនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយ មនោសុចរិត ជាអ្នកមិនតិះដៀលព្រះអរិយបុគ្គលទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់នូវអំពើជាសម្មាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ ទៅ ក៏ទៅកើតក្នុងមនុស្សលោក អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរ