អដ្ឋកថា ទេវទូតសូត្រទី ១០
ទេវទូតសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ [ ១៧៣-១៧៤ ] ក្នុងបទទាំងនោះ បទថា ទ្វេ អគារា ជាដើម ឲ្យ ពិស្តារហើយក្នុងអស្សបុរសូត្រ ។ បទថា និរយំ ឧបបន្នា សេចក្តីថា ក្នុង គ្រាខ្លះ ព្រះមានព្រះភាគ ទ្រង់ញ៉ាំងទេសនាតាំងអំពីនរក បញ្ចប់ដោយ ទេវលោក ។ ជួនកាល ផ្តើមអំពីទេវលោក បញ្ចប់ដោយនរក ។ បើព្រះអង្គ ត្រាស់សគ្គសម្បត្តិឲ្យពិស្តារ ត្រាស់ដល់ទុក្ខក្នុងនរក ដោយឯកទេស ទុក្ខក្នុង កំណើតសត្វតិរច្ឆាន ទុក្ខក្នុងបេតវិស័យ ត្រាស់ដល់សម្បត្តិក្នុងមនុស្សលោក ដោយឯកទេស ។ បើព្រះអង្គត្រាស់សេចក្តីទុក្ខក្នុងនរកឲ្យពិស្តារ រមែង ត្រាស់ដល់សម្បត្តិក្នុងទេវលោក មនុស្សលោក និងទុក្ខក្នុងកំណើតតិរច្ឆាន និងបិត្តិវិស័យ ដោយឯកទេស ឈ្មោះថា ញ៉ាំងទុក្ខក្នុងនរកឲ្យពិស្តារក្នុង ព្រះសូត្រនេះ ព្រះអង្គទ្រង់ញ៉ាំងទុក្ខក្នុងនរកឲ្យពិស្តារ ព្រោះដូច្នោះ ទ្រង់ញ៉ាំង ឯកទេសតាំងអំពីទេវលោក ឲ្យចប់ដោយនរក ដើម្បីត្រាស់ដល់សម្បត្តិក្នុង ទេវលោក មនុស្សលោក និងទុក្ខក្នុងកំណើតតិរច្ឆាន និងក្នុងបិត្តិវិស័យ ដោយឯកទេស ហើយត្រាស់ដល់ទុក្ខក្នុងនរកដោយពិស្តារ ទើបត្រាស់ពាក្យ ថា តមេនំ ភិក្ខវេ និរយបលា ជាដើម ។ ក្នុងបទនោះ ព្រះថេរៈពួកខ្លះ ពោលថា នាយនិរយបាលមិនមានកម្ម បុណ្ណោះរមែងញ៉ាំងហេតុប្រៀបដូច មនុស្សយន្ត ។ កម្មនោះត្រូវបដិសេធក្នុងអភិធម្ម ដោយន័យជាដើមថា អើ នាយនិរយបាលក្នុងនរកមានហើយ ជាអ្នកញ៉ាំងហេតុក៏មាន ។ ប្រៀបដូច ក្នុងមនុស្សលោក មានអ្នកដាក់ទោសដោយកម្មករណ៍ យ៉ាងណា នាយ និរយបាលក៏មានក្នុងនរក ដូច្នោះ ។ បទថា យមស្ស រញ្ញោ បានដល់ ព្រះរាជាវេមានិកប្រេត ឈ្មោះថា ស្តេចយម ក្នុងវេលាខ្លះ មានដើមកប្បព្រឹក