ភទ្ទេករត្តសូត្រទី ១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ព្រះមាន ព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមាន ព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នូវឧទ្ទេស គឺមាតិកាជាគ្រឿងសម្តែងឡើង និងវិភង្គ គឺបទជាគ្រឿងចែកដោយ ពិស្តាររបស់បុគ្គលអ្នកមានរាត្រីមួយដ៏ចម្រើន ដល់អ្នកទាំងឡាយ ចូរអ្នក ទាំងឡាយ ស្តាប់នូវសូត្រនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹង សម្តែងប្រាប់ ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បុគ្គល មិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ដែលកន្លងទៅហើយ មិនគប្បីប្រាថ្នាបញ្ចក្ខន្ធ ដែលមិនទាន់មកដល់ទេ ព្រោះ បញ្ចក្ខន្ធណា ជាអតីត បញ្ចក្ខន្ធនោះកន្លងហួសទៅហើយ បញ្ចក្ខន្ធណាជាអនាគត បញ្ចក្ខន្ធនោះ ក៏មិនទាន់មកដល់ មួយទៀត បុគ្គលណា ឃើញច្បាស់ នូវធម៌ជាបច្ចុប្បន្ន ក្នុងទីនោះៗ បុគ្គលនោះ លុះដឹងច្បាស់នូវព្រះនិព្វាន ដែលមិនរសេមរសាម និងមិនបានកម្រើក ( ដោយពួក កិលេស ) គប្បីចម្រើនឲ្យរឿយៗ នូវផលសមាបត្តិ ដែល មានព្រះនិព្វាននោះ ជាអារម្មណ៍ ឯការព្យាយាមជា គ្រឿងដុតកិលេស បុគ្គលគួរតែធ្វើក្នុងថ្ងៃនេះឯង អ្នកណា នឹងដឹងថា សេចក្តីស្លាប់ នឹងមានក្នុងថ្ងៃស្អែកបាន ព្រោះថា ការតទល់របស់យើង ចំពោះមច្ចុ ដែលមាន សេនាដ៏ច្រើននោះ មិនមានសោះឡើយ អ្នកប្រាជដែល ស្ងប់ទុក្ខហើយ តែងហៅបុគ្គលដែលមានវិហារធម៌យ៉ាង នេះ ជាអ្នកមានព្យាយាមដុតកិ