អដ្ឋកថា អានន្ទភទ្ទេករត្តសូត្រទី ២

ក្បាលទី 18 · ទំព័រ 307

អានន្ទភទ្ទេករត្តសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ បណ្តាបទទាំងនោះ បទថា បដិសល្លានា វុដ្ឋិតោ សេចក្តីថា ទ្រង់ចេញចាកផលសមាបត្តិ ។ បទថា កោ នុខោ ភិក្ខវេ សេចក្តីថា ព្រះមាន ព្រះភាគ ទ្រង់ដឹងនោះឯង តែត្រាស់សួរដើម្បីផ្តើមរឿងឡើង ។ បទថា សាធុ សាធុ សេចក្តីថា ទ្រង់ប្រទានសាធុការដល់ ព្រះថេរៈ ។ បទថា សាធុ ខោ ត្វំ សេចក្តីថា ទ្រង់សរសើរទេសនា ហើយត្រ ាស់ ព្រោះទេសនាដែលព្រះថេរៈសម្តែងដោយបទ និងព្យញ្ជនៈទាំងឡាយ ពីរោះរណ្តំ បរិសុទ្ធល្អ ។ បទដ៏សេស ក្នុងទីទាំងពួង ងាយយល់ទាំងអស់ ហើយ ។