មហាកច្ចានភទ្ទេករត្តសូត្រទី ៣

ក្បាលទី 18 · ទំព័រ 308

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រេចព្រះឥរិយាបថ ក្នុងតបោទារាម ជិតក្រុងរាជគ្រឹះ ។ គ្រានោះឯង ព្រះសមិទ្ធិមានអាយុ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយចូលទៅរក ស្ទឹងឈ្មោះតបោទា ដើម្បីនឹងស្រឡាបខ្លួន ។ លុះចុះទៅស្រឡាបខ្លួនក្នុងស្ទឹង ឈ្មោះតបោទាស្រេចហើយ លោកក៏ឡើងមកវិញ មានតែចីវរមួយឈរហាល ខ្លួនឲ្យស្ងួត ។ គ្រានោះឯង កាលរាត្រីបឋមយាមកន្លងទៅហើយ មានទេវតា មួយអង្គ មានរស្មីដ៏រុងរឿង ញ៉ាំងស្ទឹងឈ្មោះ តបោទា ទាំងមូលឲ្យភ្លឺស្វាង ហើយចូលទៅរកព្រះសមិទ្ធិមានអាយុ លុះចូលទៅដល់ហើយ ទើបឈរក្នុង ទីសមគួរ ។ លុះទេវតានោះ ឈរក្នុងទីសមគួរហើយ បាននិយាយនឹងព្រះ សមិទ្ធិមានអាយុ យ៉ាងនេះថា បពិត្រភិក្ខុ លោកចាំនូវឧទ្ទេស និងវិភង្គរបស់ បុគ្គលដែលមានរាត្រីមួយដ៏ចម្រើនឬទេ ។ ម្នាលអាវុសោ អាត្មាមិនចាំនូវ ឧទ្ទេស និងវិភង្គរបស់បុគ្គលដែលមានរាត្រីមួយ ដ៏ចម្រើនទេ ម្នាលអាវុសោ ចុះអ្នកចាំនូវឧទ្ទេស និងវិភង្គ របស់បុគ្គលដែលមានរាត្រីមួយដ៏ចម្រើនឬទេ ។ បពិត្រភិក្ខុ ខ្ញុំព្រះករុណា ក៏មិនចាំនូវឧទ្ទេស និងវិភង្គរបស់បុគ្គលដែលមាន រាត្រីមួយដ៏ចម្រើនដែរ បពិត្រភិក្ខុ ចុះលោកចាំគាថា មានរាត្រីមួយដ៏ចម្រើន ឬទេ ។ ម្នាលអាវុសោ អាត្មាមិនចាំគាថាមានរាត្រីមួយដ៏ចម្រើនទេ ម្នាល អាវុសោ ចុះអ្នកចាំគាថាមានរាត្រីមួយដ៏ចម្រើនឬទេ ។ បពិត្រភិក្ខុ ខ្ញុំព្រះករុណា ក៏មិនចាំគាថាមានរាត្រីមួយដ៏ចម្រើនដែរ បពិត្រភិក្ខុ ចូរលោករៀន នូវឧទ្ទេស និងវិភង្គរបស់បុគ្គលអ្នកមានរាត្រីមួយដ៏ម្រើន បពិត្រភិក្ខុ ចូរលោក ទន្ទេញនូវឧទ្ទេស និងវិភង្គរបស់បុគ្គលមានរាត្រីមួយដ៏ចម្រើន បពិត្រភិក្ខុ ចូរ លោកចាំទុកនូវឧទ្