អដ្ឋកថា មហាកច្ចានភទ្ទេករត្តសូត្រទី ៣

ក្បាលទី 18 · ទំព័រ 326

មហាកច្ចានភទ្ទេករត្តសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា តបេទារាមេ សេចក្តីថា ក្នុង អារាមមានឈ្មោះយ៉ាងនេះ ដោយអំណាចនៃស្រះឈ្មោះតបោទៈ គឺមានទឹក ក្តៅ ។ បានឮថា ខាងក្រោមវេភារបព៌ត មានពិភពនាគប្រមាណ ៥០០ យោជន៍របស់នាគ ដែលនៅក្នុងផែនដីទាំងឡាយ ដូចគ្នានឹងស្ថានទេវលោក ដែរ ដល់ព្រមដោយផ្ទៃដែលសម្រេចដោយកែវមណី និងឧទ្យាន ដែលជាទី មនោរម្យទាំងឡាយ ។ ក្នុងទីលេងរបស់របស់នាគទាំងឡាយ ក្នុងពិភពនាគ នោះ មានស្រះទឹកធំ ក៏ឈ្មោះតបោទា មានទឹកក្តៅហូរចេញអំពីស្រះនោះ ។ ព្រោះហេតុអ្វី ទើបទឹកនោះទៅជាដូច្នេះ ។ បានឮថា លោកនៃមហាប្រេត ព័ទ្ធជុំវិញក្រុងរាជគ្រឹះ ។ ស្ទឹងតបោទានេះមកក្នុងចន្លោះលោហគុម្ភីនរកទាំង ២ ក្នុងមហាបេតលោកនោះ ព្រោះដូច្នោះ ទើបស្ទឹងតបោទានោះក្តៅហូរមក សម ដូចព្រះតម្រាស់ ដែលព្រះមានព្រះភាគត្រាស់ក្នុងវិនយបិដក មហាវិភង្គ ដូច្នេះ ថា ម្នាលភិក្ខុទាំងឡាយ ស្ទឹងតបោទានេះ ហូរមកអំពីអន្លង់ទឹកណា អន្លង់ នោះ មានទឹកថ្លា ទឹកត្រជាក់ ទឹកឆ្ងាញ់ ទឹកស្អាត មានកំពង់ដ៏ល្អ គួរជាទីរីករាយ មានត្រី និងអណ្តើកដ៏ច្រើន មានទាំងផ្កាឈូកប៉ុនៗកង់ ( នៃរថ ) រីកស្គុសស្គាយ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែស្ទឹងតបោទានេះ មកតាមចន្លោះនៃ មហានរកទាំងពីរ ព្រោះហេតុនោះ បានជាស្ទឹងតបោទានេះ មានទឹកក្តៅហូរ មក ដូច្នេះ ។ ស្រះធំកើតខាងមុខអារាមនេះ ។ ដោយអំណាចនៃឈ្មោះស្រះ ទឹកធំនោះ ទើបវិហារនេះ ហៅថា តបោទារាម ។