លោមសកង្គិយភទ្ទេករត្តសូត្រទី ៤
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅក្នុងវត្តជេតពន ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង សាវត្ថី ។ សម័យនោះឯង ព្រះលោមសកង្គិយៈមានអាយុ នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលពស្តុ ក្នុងដែនសក្កៈ ។ គ្រានោះឯង ទេវបុត្រឈ្មោះចន្ទនៈ នាកាលរាត្រីបឋមយាមកន្លងហើយ មានរស្មីដ៏រុងរឿង ញ៉ាំងនិគ្រោធារាមទាំងមូលឲ្យរុងរឿង បានចូលទៅរកព្រះ លោមសកង្គិយៈមានអាយុ លុះចូលទៅដល់ហើយ បានឋិតនៅក្នុងទីសមគួរ ។ លុះចន្ទនទេវបុត្រ ឋិតនៅក្នុងទីសមគួរហើយ បានពោលពាក្យ នេះនឹងព្រះលោមសកង្គិយៈមានអាយុថា បពិត្រភិក្ខុ លោកចាំនូវឧទ្ទេស និង វិភង្គនៃភទ្ទេករត្តៈ ដែរឬទេ ។ ព្រះលោមសកង្គិយៈតបថា ម្នាលអាវុសោ យើងមិនបានចាំនូវឧទ្ទេស និងវិភង្គនៃភទ្ទេករត្តៈទេ ម្នាលអាវុសោ ចុះអ្នកចាំ នូវឧទ្ទេសនិងវិភង្គនៃភទ្ទេករត្តៈឬ ។ បពិត្រភិក្ខុ ខ្ញុំក៏មិនចាំនូវឧទ្ទេសនិងវិភង្គ នៃភទ្ទេករត្តៈដែរ បពិត្រភិក្ខុ ចុះលោកចាំនូវភទ្ទេករត្តិគាថាទាំងឡាយឬ ។ ម្នាលអាវុសោ យើងមិនចាំនូវភទ្ទេករត្តិគាថាទាំងឡាយទេ ម្នាលអាវុសោ ចុះអ្នកចាំនូវភទ្ទេករត្តិគាថាទាំងឡាយឬ ។ បពិត្រភិក្ខុ ខ្ញុំចាំភទ្ទេករត្តិគាថា ទាំងឡាយ ។ ម្នាលអាវុសោ ចុះអ្នកចាំភទ្ទេករត្តិគាថាទាំងឡាយ ដោយ ប្រការដូចម្តេច ។ បពិត្រភិក្ខុ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅលើ បណ្ឌុកម្ពលសិលា ទៀបដើមបារិច្ឆត្តកព្រឹក្ស ក្នុងឋានតាវត្តិង្សទេវលោក ។ គ្រានោះ ព្រះមានព្រះភាគ បានទ្រង់ភាសិតនូវឧទ្ទេស និងវិភង្គនៃភទ្ទេករត្តៈ ដល់ពួកទេវតា នាឋានតាវត្តិង្សថា បុគ្គល មិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត មិន គប្បីប្រាថ្នាបញ្ចក្ខន្ធ ជាអនាគត ព្រោះថា បញ្ចក្