អដ្ឋកថា លោមសកង្គិយភទ្ទេករត្តសូត្រទី ៤
លោមសកង្គិយភទ្ទេករត្តសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា លោមសកង្គិយោ គឺ បានឮថា លោមសកង្គិយៈនោះ ជាឈ្មោះអង្គត្ថេរ ។ ព្រះថេរៈនោះ ប្រាកដឈ្មោះថា លោមសកង្គិយ ព្រោះកាយរបស់លោកមានរោមតិចតួច ។ បទថា ចន្ទនោ ទេវបុត្តោ សេចក្តីថា បានឮថា ក្នុងកាលនៃព្រះសម្មាសម្ពុទ្ធព្រះនាម ថាកស្សប ឧបាសកឈ្មោះថា ចន្ទនៈ ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន បូជាព្រះរតនត្រ័យដោយបច្ច័យ ៤ ស្លាប់ទៅកើតក្នុងទេវលោក ដែលឈ្មោះ ថា ចន្ទនទេវបុត្រ ដោយឈ្មោះដែលមានក្នុងជាតិមុន ។ បទថា បណ្ឌុកម្ពលសិលាយំ បានដល់ ក្នុងកម្ពលសិលា អាសនៈពណ៌ក្រហម ។ បានឮថា ពណ៌នៃថ្ម កម្ពលអាសនៈពណ៌ក្រហម នោះ មានពណ៌ដូចគំនរផ្កាច្បា ព្រោះដូច្នោះ ទើបហៅថា បណ្ឌុកម្ពលសិលា អាសនៈ ។ សួរថា ព្រះមានព្រះភាគ ទ្រង់ប្រថាប់ក្នុងបណ្ឌុកម្ពលសិលាអាសនៈនោះក្នុងកាលណា ។ ឆ្លើយថា ក្នុងឆ្នាំទី ៧ បន្ទាប់អំពីការត្រាស់ដឹង ទ្រង់ធ្វើយមកប្បាដិហារ្យក្នុងកណ្តាលបរិស័ទ ប្រមាណ ១២ យោជន៍ ក្នុង ថ្ងៃពេញបូណ៌មី ខែអាសាឍ ជិតក្រុងសាវត្ថី ទ្រង់ប្រថាប់គង់លើពុទ្ធាសនៈ ដែលក្រាលទុកហើយ ជិតគល់គណ្ឌាម្ពព្រឹក្ស ( ដើមស្វាយ ) ទ្រង់ដក មហាជនឲ្យចេញអំពីទុក្ខធំ ដោយព្រះធម្មទេសនា ព្រោះធម្មតាព្រះពុទ្ធទាំង- ឡាយ ធ្វើបាដិហារ្យហើយ មិនប្រថាប់នៅក្នុងទឹកដីមនុស្ស ព្រោះដូច្នោះ ទើប ទ្រង់ធ្វើឲ្យផុតចាកជនមកគាល់ ទ្រង់ទៅចាំវស្សាក្នុងបណ្ឌុកម្ពលសិលាសនៈ ជិតដើមបារិច្ឆត្ត ក្នុងតាវត្តិង្សពិភព ប្រថាប់នៅក្នុងសម័យនោះ ។ បទថា តត្រ ខោ ភគវា សេចក្តីថា ព្រះមានព្រះភាគ កាលប្រថាប់នៅក្នុង តាវត្តិង្សពិភពនោះ ដែលទេវតា ១ ម៉ឺនចក្រវាឡដោយច្រើន មកប្រជុ