ចូឡកម្មវិភង្គសូត្រទី ៥

ក្បាលទី 18 · ទំព័រ 340

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះ ឯង សុភមាណព ជាបុត្ររបស់តោទេយ្យព្រាហ្មណ៍ បានចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យសំណេះសំណាល នឹង ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យសំណេះសំណាល និងពាក្យគួររពឫកហើយក៏ អង្គុយក្នុងទីសមគួរ ។ លុះសុភមាណពតោទេយ្យបុត្រ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីហ្ន៎ជាហេតុ អ្វីហ្ន៎ជាបច្ច័យ ដែលនាំឲ្យពួកមនុស្ស កាលកើតមកជាមនុស្សមាន សេចក្តីថោកទាប និងខ្ពង់ខ្ពស់ប្រាកដឡើង បពិត្រព្រះគោតមដ៏ចម្រើន ព្រោះថា មនុស្សទាំងឡាយ មានអាយុខ្លី មានអាយុវែង មានអាពាធច្រើន មានអាពាធតិច មានសម្បុរអាក្រក់ មានសម្បុរល្អ មានសក្តិតូច មានសក្តិធំ មានភោគសម្បត្តិតិច មានភោគសម្បត្តិច្រើន មានត្រកូលទាប មានត្រកូល ខ្ពស់ មានប្រាជ្ញាតិច មានប្រាជ្ញាច្រើន បពិត្រព្រះគោតមដ៏ចម្រើន អ្វីហ្ន៎ជា ហេតុ អ្វីហ្ន៎ជាបច្ច័យ ដែលនាំឲ្យពួកមនុស្ស កាលកើតមកជាមនុស្ស មាន សេចក្តីថោកទាប និងខ្ពង់ខ្ពស់ប្រាកដឡើង ។ ម្នាលមាណព សត្វទាំងឡាយមានកម្មជារបស់ខ្លួន មានកម្ម ជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរពឫក កម្មតែងចែកសត្វទាំងឡាយ ដើម្បីឲ្យថោកទាប និងខ្ពង់ខ្ពស់ ។ ខ្ញុំព្រះអង្គមិន យល់សេចក្តីពិស្តារ របស់ភាសិតសង្ខេបនេះ ដែលព្រះគោតមដ៏ចម្រើន មិន ទាន់ចែកសេចក្តីដោយពិស្តារបានឡើយ សូមព្រះគោតមជាម្ចាស់ ទ្រង់សម្តែង ធម៌ តាមទំនងដែលខ្ញុំព្រះអង្គ នឹងយល់សេចក្តីពិស្តារ របស់ភាសិតសង្ខេប នេះ ដែលព្រះគោតមដ៏ចម្រើន មិនទាន