មហាកម្មវិភង្គសូត្រទី ៦
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យ នោះឯង ព្រះសមិទ្ធិមានអាយុ គង់នៅក្នុងកុដិដែលតាំងនៅក្នុងព្រៃ ។ គ្រានោះ ឯង បរិព្វាជកឈ្មោះបោតលិបុត្រ ដើរចង្រ្កមត្រាច់ទៅមកដើម្បីសម្រួលស្មង ហើយចូលទៅរកព្រះសមិទ្ធិមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យ រាក់ទាក់នឹងព្រះសមិទ្ធិមានអាយុ លុះបញ្ចប់ពាក្យរាក់ទាក់ និងពាក្យគួររពឫក ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះបោតលិបុត្តបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ទើប ពោលពាក្យនេះនឹងព្រះសមិទ្ធិមានអាយុថា ម្នាលអាវុសោសមិទ្ធិ ពាក្យនេះ ខ្ញុំ បានស្តាប់មកក្នុងទីចំពោះព្រះភក្ត្រ បានទទួលមកក្នុងទីចំពោះព្រះភក្ត្រនៃព្រះសមណ គោតមថា កាយកម្មជាកម្មឥតអំពើ វចីកម្មជាកម្មឥតអំពើ មនោកម្ម ទើបជាកម្មពិត មួយទៀត បុគ្គលចូលកាន់សមាបត្តិណាហើយ មិនទទួល អារម្មណ៍អ្វីមួយ សមាបត្តិនោះក៏មានដែរ ។ ព្រះសមិទ្ធិពោលតបថា ម្នាល អាវុសោបោតលិបុត្ត អ្នកកុំពោលយ៉ាងនេះឡើយ អ្នកកុំពោលបង្កាច់ព្រះមាន ព្រះភាគ ព្រោះថា ការពោលបង្កាច់ព្រះមានព្រះភាគមិនល្អទេ ដ្បិតថា ព្រះមាន ព្រះភាគមិនបានត្រាស់ថា កាយកម្មជាកម្មឥតអំពើ វចីកម្មជាកម្មឥតអំពើ មនោកម្មទើបជាកម្មពិតយ៉ាងនេះទេ ម្នាលអាវុសោ តែចំណែកខាងបុគ្គលចូល កាន់សមាបត្តិណា មិនទទួលអារម្មណ៍អ្វីមួយ សមាបត្តិនោះក៏មានមែន ។ ម្នាលអាវុសោសមិទ្ធិ លោកបួសបានយូរបុន្មានវស្សាហើយ ។ ម្នាលអាវុសោ មិនយូរបុន្មានទេ ទើបតែនឹងបាន ៣ វស្សា ។ ឥឡូវនេះ យើងទាំងឡាយចាំ និយាយថ្វីចំពោះពួកភិក្ខុជាថេរៈក្នុងរឿងនេះ ព្រោះសូម្បីភិក្ខុថ្មី ក៏គង់សម្គាល់ នូវសាស្តាដែលខ្លួនគ