អដ្ឋកថា មហាកម្មវិភង្គសូត្រទី ៦
មហាកម្មវិភង្គសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងសូត្រនោះ បទថា មោឃំ បានដល់ ទទេ មិនមានផល ។ បទថា សច្ចំ បានដល់ ពិត មានពិត ។ ក្នុងសេចក្តីនេះ បរិព្វាជកបោត្តលិបុត្រនោះ មិនបានស្តាប់មកចំពោះព្រះភក្ត្រ ។ តែមនោកម្មដែលមានទោស ច្រើនជាង បានបញ្ញត្តហើយ ក្នុងឧបាលិសូត្រ ។ ពាក្យថា កាយកម្មក៏មិន ដូច្នោះ វចីកម្មក៏មិនដូច្នោះ នៃការធ្វើកម្មអាក្រក់ នៃការប្រព្រឹត្តិទៅរបស់កម្ម អាក្រក់ ដែលព្រះមានព្រះភាគត្រាស់ហើយ មាន ។ កថានោះកើតប្រាកដ ក្នុងរវាងតិរ្ថិយទាំងឡាយ ។ បរិព្វាជកបោត្តលិបុត្រ កាន់យកកថានោះពោល ។ ពោលពាក្យនេះថា សមាបត្តិនោះមាន ដូច្នេះ សំដៅដល់អភិសញ្ញានិរោធកថាដែលកើតហើយ ក្នុងបោដ្ឋបាទសូត្រថា អ្នកដ៏ចម្រើន អភិសញ្ញានិរោធ តើដូចម្តេច ។ បទថា ន កិញ្ចិ វេទិយតិ សេចក្តីថា មិនសោយវេទនា ១ ។ បទថា អត្ថិ ច ខោ សេចក្តីថា ព្រះថេរៈរមែងទទួលដឹង សំដៅដល់និរោធសមាបត្តិ ។ បទថា បរិរក្ខិតព្វំ សេចក្តីថា គប្បីរក្សាការដោះចាកពាក្យនិន្ទា ។ ការចងចិត្តនៃកម្មនោះមាន ។ ព្រោះដូច្នោះ កម្មនោះ ឈ្មោះថា សព្ចោតនិកំ ប្រែថា ប្រកបដោយការចងចិត្តដែលមានបំណង ។ បទថា ទុក្ខំ សេចក្តីថា ព្រះថេរៈសំដៅដល់អកុសលបុណ្ណោះ ទើបពោលយ៉ាងនេះ ដោយសម្គាល់ថា បរិព្វាជកនឹងសួរ ។ បទថា ទស្សនម្បិ ខោ អហំ សេចក្តីថា ព្រះមានព្រះភាគ ទ្រង់ឃើញសង្ខារសូម្បីបុនគ្រាប់ល្ង ក្នុងទីប្រមាណមួយយោជន៍ដោយជុំវិញ ក្នុងទីងងឹតដែលប្រកបដោយអង្គ ៤ ដោយមំសចក្ខុនោះឯង ។ បរិព្វាជកនេះ នៅក្នុងទីមិនឆ្ងាយ ខាងក្នុងប្រមាណមួយគាវុត ។ សួរថា ព្រោះហេតុអ្វី ព្រះមាន ព្រះភាគត្រាស់យ៉ាងនេះ ។