សឡាយតនវិភង្គសូត្រទី ៧
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ព្រះមាន ព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះឯងថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងសឡាយតនវិភង្គ ( ចំណែកអាយតនៈទាំង ៦ ) ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយប្រុងស្ត្កាប់ នូវសឡាយតនវិភង្គនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះ ក៏ទទួល ស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បុគ្គលគប្បីដឹងអាយតនៈ ខាងក្នុង ៦ គប្បីដឹងអាយតនៈខាងក្រៅ ៦ គប្បីដឹងកងនៃវិញ្ញាណ ៦ គប្បី ដឹងកងនៃផស្សៈ ៦ គប្បីដឹងមនោបវិចារៈ ( សេចក្តីពិចារណានៃចិត្ត ) ១៨ គប្បីដឹងសត្តបទ ( ចំណែកនៃសត្វដែលអាស្រ័យនូវវដ្តៈ និងវិវដ្តៈ ) ៣៦ បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយចូរអាស្រ័យនូវធម៌នេះ ហើយលះបង់ធម៌ នេះចេញ ឯសតិប្បដ្ឋានមាន ៣ ប្រការ ជាធម៌ដែលសាស្តាដ៏ប្រសើរតែង សេព កាលសាស្តាដ៏ប្រសើរសេពហើយ ទើបគួរប្រៀនប្រដៅនូវគណៈបាន សាស្តានោះ តថាគតពោលថា ជាសារថីអ្នកទូន្មាននូវបុរស ជាអាចារ្យដ៏ ប្រសើរជាងអាចារ្យអ្នកបង្ហាត់នូវវាហនៈ មានដំរីជាដើម នេះជាឧទ្ទេសរបស់ សឡាយតនវិភង្គ ។