អដ្ឋកថា សឡាយតនវិភង្គសូត្រទី ៧

ក្បាលទី 18 · ទំព័រ 405

សឡាយតនវិភង្គសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ បណ្តាបទទាំងនោះ បទថា វេទិតព្វានិ សេចក្តីថា គប្បីដឹង ដោយមគ្គ ដែលមានវិបស្សនា ។ បទថា មនោបវិចារា បានដល់ វិតក្កៈ និងវិចារៈ ។ ពិតហើយ មនៈដែលញ៉ាំងវិតក្កឲ្យកើតឡើង លោកបំណងយក ថា មន ក្នុងទីនោះ ។ ឈ្មោះថា មនោបវិចារា ព្រោះអត្ថថា ជាការនឹក ត្រិះរិះរបស់ចិត្ត ។ បទថា សត្តបទា បានដល់ ផ្លូវធ្វើដំណើររបស់សត្វ ទាំងឡាយដែលអាស្រ័យវដ្តៈ និងវិវដ្តៈ ។ ក្នុងទីនេះ ផ្លូវទៅកាន់វដ្តៈមាន ១៨ ប្រការ ផ្លូវទៅកាន់វិវដ្តៈក៏មាន ១៨ ប្រការដែរ ។ ផ្លូវទាំងនោះ គប្បី ជ្រាបដោយមគ្គដែលមានវិបស្សនានោះឯង ។ បទថា យោគ្គាចរិយានំ សេចក្តីថា អ្នកឲ្យសិក្សាអាចារ មានហត្ថិយោគជាដើម បានដល់ បុគ្គល ទូន្មានបុគ្គលដែលគួរទូន្មាន ។ បទដ៏សេសជាក់ច្បាស់ក្នុងវិភង្គនោះឯង ។ បទថា អយមុទ្ទេសោ នេះ ជាបទតាំងមាតិកា ។ អាយតនៈទាំងឡាយ មាន ចក្ខាយតនៈជាដើម មានពិស្តារហើយ ក្នុងវិសុទ្ធិមគ្គ ។ បទថា ចក្ខុវិញ្ញាណំ បានដល់ ចក្ខុវិញ្ញាណទាំង ២ ដោយវិបាក របស់កម្មដែលជាកុសល និងអកុសល ។ ក្នុងបសាទវិញ្ញាណដ៏សេស ទាំងឡាយ ក៏មានន័យនេះដូចគ្នា ។ វិញ្ញាណដ៏សេស វៀរវិញ្ញាណ ៥ ប្រការនេះ ឈ្មោះថា មនោវិញ្ញាណក្នុងទីនេះ ។ បទថា ចក្ខុសម្ផស្សោ បានដល់ ផស្សៈក្នុងចក្ខុ ។ នុ៎ះជា ឈ្មោះរបស់ផស្សៈ ដែលប្រកបដោយចក្ខុវិញ្ញាណ ។ ក្នុងសម្ផស្សដ៏សេស ទាំងឡាយ ក៏ន័យនេះដូចគ្នា ។ បទថា ចក្ខុនា រូបំ ទិស្វា សេចក្តីថា ព្រោះឃើញរូបដោយ ចក្ខុវិញ្ញាណ ។ ក្នុងបទទាំងពួង ក៏ន័យនេះដូចគ្នា ។ បទថា សោមនស្សដ្ឋានីយំ បានដល់ ជាហេតុដោយអំណាចនៃអារម្មណ៍របស់សោមនស្ស ។ បទថា ឧបវិចរតិ សេចក្តីថា ចិត្តរមែងនឹ