អដ្ឋកថា អរណវិភង្គសូត្រទី ៩

ក្បាលទី 18 · ទំព័រ 455

អរណវិភង្គសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ បណ្តាបទទាំងនោះ បទថា នេវុស្សាទេយ្យ ន អប្បសាទេយ្យ សេចក្តីថា មិនលើកតម្កើង មិនតិះដៀលបុគ្គលណាដោយ អំណាចអាស្រ័យផ្ទះ ។ បទថា ធម្មមេវ ទេសេយ្យ គឺគប្បីពោលតែពាក្យ ពិតបុណ្ណោះ ។ បទថា សុខវិនិច្ឆយំ បានដល់ សុខដែលវិនិច្ឆ័យហើយ ។ បទថា រហោ វាទំ បានដល់ ពោលទោសក្នុងទីកំបាំង អធិប្បាយថា ពោល ពាក្យញុះញង់ ។ បទថា សម្មុខា នាតិខីណំ សេចក្តីថា មិនគប្បីពោល ពាក្យហួសព្រំដែន ពាក្យទ្រគោះបោះបោក ពាក្យស្មោកគ្រោកចំពោះមុខ ។ បទថា នាភិនិវេសេយ្យ សេចក្តីថា មិនគប្បីពោលប្រញាប់ប្រញាល់ឲ្យតែ បាន ។ បទថា សមញ្ញំ បានដល់ លោកសន្មត គឺលោកប្បញ្ញត្តិ ។ បទថា នាតិធាវេយ្យំ គឺមិនគប្បីកន្លងល្មើស ។ បទថា កាមប្បដិសន្ធិសុខិនោ សេចក្តីថា អ្នកមានសេចក្តី សុខ ដោយសេចក្តីសុខក្នុងកាមប្បដិសន្ធិ គឺប្រកបដោយកាម ។ បទថា សទុក្ខោ បានដល់ មានទុក្ខ ដោយវិបាកទុក្ខខ្លះ កិលេសទុក្ខខ្លះ ។ បទថា សឧបឃាតោ បានដល់ មានការចង្អៀតចង្អល់ចិត្ត ដោយការចង្អៀតចង្អល់ ក្នុងវិបាក និងការចង្អៀតចង្អល់ដោយកិលេសនោះឯង មានការក្តៅក្រហាយ យ៉ាងនោះ ។ បទថា មិច្ឆាបដិបទា បានដល់ កិច្ចបដិបត្តិមិនជាសេចក្តីពិត គឺបដិបត្តិដែលជាអកុសល ។ បទថា ឥត្ថេកេ អបសាទេតិ សេចក្តីថា តិះដៀលបុគ្គល ពួកខ្លះ ដោយអំណាចអាស្រ័យផ្ទះយ៉ាងនេះ ។ សូម្បីក្នុងការសរសើរ ក៏មាន ន័យនេះដូចគ្នា ។ បទថា ភវសំយោជនំ បានដល់ ចងក្នុងភព ។ នុះជា ឈ្មោះនៃតណ្ហា ។ បានឮថា ព្រះសុភូតិត្ថេរ អាស្រ័យចតុក្កៈនេះ តាំងនៅក្នុង តំណែងឯតទគ្គៈ ។