សច្ចវិភង្គសូត្រទី ១១

ក្បាលទី 18 · ទំព័រ 526

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី ។ ក្នុងទីនោះ ព្រះមាន ព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុ ទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម្មចក្កដ៏ប្រសើរ ដែលតថាគតជាអរហន្តសម្មាសម្ពុទ្ធ ឲ្យប្រព្រឹត្តទៅក្នុង ឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី ជាធម្មចក្កដែលសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី នរណាមួយក្តីក្នុងលោក មិនអាចធ្វើ បដិវត្តិបាន គឺការប្រាប់ ការសម្តែង ការបញ្ជាក់ ការតែងតាំង ការបើក ការ វែកញែក និងការធ្វើឲ្យងាយនូវអរិយសច្ចទាំង ៤ អរិយសច្ចទាំង ៤ តើដូចម្តេច គឺការប្រាប់ ការសម្តែង ការបញ្ជាក់ ការតែងតាំង ការបើក ការវែកញែក និងការធ្វើឲ្យងាយ នូវទុក្ខអរិយសច្ច ១ ការប្រាប់ ការសម្តែង ការ បញ្ជាក់ ការតែងតាំង ការបើក ការវែកញែក និងការធ្វើឲ្យងាយ នូវទុក្ខសមុទយអរិយសច្ច ១ ការប្រាប់ ការសម្តែង ការបញ្ជាក់ ការតែងតាំង ការបើក ការវែកញែក និងការធ្វើឲ្យងាយ នូវទុក្ខនិរោធអរិយសច្ច ១ ការ ប្រាប់ ការសម្តែង ការបញ្ជាក់ ការតែងតាំង ការបើក ការវែកញែក និងការធ្វើ ឲ្យងាយនូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ម្នាលភិក្ខុទាំងឡាយ ធម្ម- ចក្រដ៏ប្រសើរ ដែលតថាគតជាអរហន្តសម្មាសម្ពុទ្ធ ឲ្យប្រព្រឹត្តទៅក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី ជាធម្មចក្រដែលសមណៈក្តី ព្រាហ្មណ៍ ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី នរណាមួយក្តីក្នុងលោក មិនអាចធ្វើបដិវត្តិបាន គឺការប្រាប់ ការសម្តែង ការបញ្ជ