អដ្ឋកថា សច្ចវិភង្គសូត្រទី ១១

ក្បាលទី 18 · ទំព័រ 535

សច្ចវិភង្គសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា អាចិក្ខនា សេចក្តីថា នេះឈ្មោះ ថា ទុក្ខអរិយសច្ច ។ បេ ។ នេះឈ្មោះថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ។ ក្នុងបទដ៏សេសក៏មានន័យនេះដូចគ្នា ។ ម្យ៉ាងទៀត ក្នុងទីនេះ ការតាំងសច្ចៈ មានទុក្ខសច្ចជាដើម ឈ្មោះថា ការបញ្ញត្តិ ។ បុគ្គលតាំងអាសនៈ ហៅថា បញ្ញត្តអាសនៈ ។ បទថា បដ្ឋបនា គឺការបញ្ញត្តិ ។ បទថា វិវរណា គឺការធ្វើ នូវការបើកផ្ងារ ។ បទថា វិភជនា គឺធ្វើការចែក ។ បទថា ឧត្តានីកម្មំ បានដល់ ធ្វើឲ្យប្រាកដ ។ បទថា អនុគ្គាហកា សេចក្តីថា អនុគ្រោះដោយ ការសង្គ្រោះ ២ យ៉ាង គឺអាមិសសង្គហៈ ១ ធម្មសង្គហៈ ១ ។ បទថា ជនេតា គឺមាតាអ្នកឲ្យកើត ។ បទថា អបទេតា គឺអ្នកចិញ្ចឹម ។ ទ្រង់ សម្តែងថា មោគ្គល្លានដូចមាតាចិញ្ចឹម ។ បណ្តាអ្នកឲ្យកើត វៀររបស់ប្រៃ និងរបស់ជូរជាដើម អស់ ៩ ខែ ឬ ១០ ខែ ទ្រទ្រង់ទារកក្នុងផ្ទៃ ឲ្យមាតា ចិញ្ចឹម គឺមេដោះ ទទួលទារកដែលចេញអំពីផ្ទៃ ។ មាតានោះ ចិញ្ចឹមទារក ដោយទឹកដោះ និងនវនីតជាដើមឲ្យចម្រើន ។ ទារកនោះអាស្រ័យសេចក្តី ចម្រើនត្រាច់ទៅតាមសប្បាយ ។ ព្រះសារីបុត្ថេរក៏ដូច្នោះ សង្គ្រោះបព្វជិត ទាំងឡាយរបស់ខ្លួន ឬរបស់ភិក្ខុដទៃ ដោយការសង្គ្រោះ ២ យ៉ាង បដិបត្តិ បព្វជិតអ្នកជំងឺ ដឹកនាំក្នុងកម្មដ្ឋាន ដឹងនូវភាពជាព្រះសោតាបន្ន ហើយចាប់ ផ្តើមអំពីកាលបព្វជិតទាំងនោះ ចេញចាកភ័យក្នុងអបាយទាំងឡាយ ឥឡូវនេះ ក៏ជាអ្នកមិនដាក់ចិត្តក្នុងបព្វជិតទាំងនោះថា ពួកបព្វជិតទាំងនោះ នឹង ញ៉ាំងមគ្គខាងលើឲ្យកើតឡើង ដោយការធ្វើរបស់បុរសចំពោះខ្លួនហើយ ហើយបង្រៀនបព្វជិតថ្មីៗ ដទៃ ។ ឯព្រះមហាមោគ្គល្លានសង្គ្រោះបព្វជិតទាំងឡាយ