ទក្ខិណាវិភង្គសូត្រទី ១២

ក្បាលទី 18 · ទំព័រ 539

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនិគ្រោធារាម ជិតក្រុងកបិលពស្តុ ក្នុងដែនសក្កៈ ។ គ្រានោះព្រះនាង មហាបជាបតិគោតមី នាំយកសំពត់ថ្មី ១ គូ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសម គួរ ។ លុះព្រះនាងមហាបជាបតិគោតមី គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ ទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សំពត់ថ្មី ១ គូនេះ ខ្ញុំម្ចាស់ រវៃខ្លួនឯង ត្បាញខ្លួនឯង ផ្គងចំពោះព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ ចម្រើន សូមព្រះមានព្រះភាគ អាស្រ័យនូវសេចក្តីអនុគ្រោះចំពោះខ្ញុំម្ចាស់ ទទួលយកនូវសំពត់នោះ ។ កាលបើព្រះនាងមហាបជាបតិគោតមី ក្រាបបង្គំទូលយ៉ាង នេះហើយ ព្រះមានព្រះភាគក៏មានព្រះបន្ទូលនឹងព្រះនាងមហាបជាបតិគោតមី ដូច្នេះថា បពិត្រព្រះនាងគោតមី សូមព្រះនាងប្រគេន ( សំពត់នេះ ) ចំពោះ សង្ឃវិញចុះ កាលបើព្រះនាងប្រគេនសំពត់នេះចំពោះសង្ឃហើយ តថាគត ឈ្មោះថា ព្រះនាងបានបូជាហើយផង ទាំងសង្ឃក៏ឈ្មោះថា ព្រះនាងបានបូជា ហើយដែរ ។ ព្រះនាងមហាបជាបតិគោតមី ក្រាបបង្គំទូលអង្វរព្រះមានព្រះភាគ អស់វារៈ ២ ដងដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សំពត់ថ្មី ១ គូនេះ ខ្ញុំម្ចាស់ រវៃខ្លួនឯង ត្បាញខ្លួនឯង ឧទ្ទិសចំពោះព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ ចម្រើន សូមព្រះមានព្រះភាគ អាស្រ័យនូវសេចក្តីអនុគ្រោះចំពោះខ្ញុំម្ចាស់ ទទួលយកនូវសំពត់នោះ ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលនឹងព្រះនាង មហាបជាបតិគោតមីអស់វារៈ ២ ដងដូច្នេះថា បពិត្រព្រះនាងគោតមី សូម ព្រះនាងប្រគេនសង្ឃវិញចុះ កាលបើព្រះនាងប្រគេនសង្ឃហើយ តថាគត ក៏ឈ្មោះថា ព្រះនាងបានបូជាហ