អដ្ឋកថា ទក្ខិណាវិភង្គសូត្រទី ១២

ក្បាលទី 18 · ទំព័រ 550

ទក្ខិណាវិភង្គសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងទក្ខិណាវិភង្គសូត្រនោះ បទថា មហាបជាបតី គោតមី បាន ដល់ ព្រះគោត្រថា គោតមី ។ ក្នុងថ្ងៃថ្វាយព្រះនាម ព្រាហ្មណ៍ទាំងឡាយ បានទទួលសក្ការៈហើយ ឃើញព្រះលក្ខណសម្បត្តិរបស់ព្រះនាងហើយ បាន ព្យាករថា ប្រើស្តីនោះបានព្រះធីតា ព្រះធីតានឹងបានជាអគ្គមហេសីរបស់ស្តេច ចក្រពត្តិ បើបានព្រះឱរស ព្រះឱរសនឹងបានជាស្តេចចក្រពត្តិ ព្រះបជារបស់ ព្រះនាង ជាបុគ្គលធំក្រៃលែង ដោយប្រការទាំង ២ នោះឯង ដូច្នេះ ។ ទើបញាតិទាំងឡាយថ្វាយព្រះនាមថា បជាបតី ដោយប្រការដូច្នេះ ។ តែ ក្នុងសូត្រនេះ លោកសង្គ្រោះយកគោត្រផង ទើបត្រាស់ថា មហាបជាបតីគោតមី ។ បទថា នវំ បានដល់ ថ្មី ។ បទថា សាមំ វាយិតំ គឺទ្រង់ ត្បាញឯងដោយព្រះហស្ត ។ ក្នុងថ្ងៃនោះ ព្រះនាងមហាបជាបតិគោតមី ដែលពួកភីលៀង នាងស្នំ ចោមរោមហើយ យាងមកកាន់រោងការងារ ត្បាញនូវសំពត់របស់សិប្បៈទាំងឡាយ ព្រះនាងចាប់ចុងត្រល់ ធ្វើអាការនៃ ការត្បាញ ។ ពាក្យនោះ លោកពោលសំដៅដល់ការត្បាញសំពត់នោះ ។ សួរថា ព្រះនាងគោតមី ទ្រង់កើតព្រះហបឫទ័យដើម្បីថ្វាយសំពត់មួយគូដល់ ព្រះមានព្រះភាគក្នុងកាលណា ឆ្លើយថា ក្នុងកាលដែលព្រះមានព្រះភាគ ទ្រង់សម្រេចអភិសម្ពោធិញ្ញាណ ហើយស្តេចមកកាន់ក្រុងកបិលពស្រ្តដោយ ការយាងលើកទី ១ ពិតហើយ ព្រះបាទសុទ្ធោទនមហារាជទ្រង់នាំព្រះសាស្តា ដែលយាងបិណ្ឌបាត ឲ្យត្រឡប់ទៅកាន់ព្រះរាជនិវេសន៍របស់ព្រះអង្គ ។ គ្រា នោះ ព្រះនាងមហាបជាបតិគោតមី ឃើញព្រះរូបសោភានៃព្រះមានព្រះភាគ ហើយ ទ្រង់ព្រះតម្រិះថា អត្តភាពកូនរបស់អញស្អាតហ្ន៎ ដូច្នេះ ។ លំដាប់នោះ ព្រះនាងក៏កើតសោមនស្សជាកម្លាំង ។