អដ្ឋកថា អនាថបិណ្ឌិកវាទសូត្រទី ១
អនាថបិណ្ឌិកោវាទសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា ពាឡគិលានោ គឺមានជំងឺជាទម្ងន់ ដល់នូវការដេករង់ចាំសេចក្តីស្លាប់ ។ បទថា អាមន្តេសិ សេចក្តីថា គឺបាន ឮមកថា ដរាបណាដែលជើងរបស់គហបតីនៅនាំទៅបាន ដរាបនោះ គហបតី ក៏បានធ្វើការទំនុកបម្រុងព្រះពុទ្ធមួយថ្ងៃ ២-៣ ដង មិនដាច់ លោកទំនុកបម្រុង ព្រះសាស្តាបុនណា ក៏ទំនុកបម្រុងព្រះមហាថេរៈបុណ្ណោះដូចគ្នា ថ្ងៃនេះ លោកចូលដល់ការដេក តាមបែបដែលមិនមានការក្រោកឡើងទៀត ព្រោះ ជើងដើរទៅមិនបានហើយ ចង់បញ្ជូនដំណឹងទៅ ទើបហៅរកបុរសណាម្នាក់ មក ។ បទថា តេនុបសង្កមិ គឺកាលទូលលាព្រះមានព្រះភាគហើយ ក៏ចូលទៅ រកក្នុងវេលាព្រះអាទិត្យលិច ។ [ ១៩៧-២០១ ] បទថា បដិក្កមន្តិ គឺមិនស្រាកស្រាន្តចុះ ។ បទថា អភិក្កមន្តិ គឺចម្រើនក្រៃលែង បានដល់ កើនឡើង គឺកើតទុក្ខវេទនាដ៏មាន កម្លាំង ។ បទថា អភិក្កមោសានំ បញ្ញាយតិ នោ បដិក្កមោ គឺក្នុងសម័យ ដែលកើតទុក្ខវេទនាស្ទើរស្លាប់កើតឡើងនោះ ប្រៀបដូចខ្យល់ក្នុងស្នប់ដែល ស៊ប់ អស់កាលដែលកម្តៅមិនទាន់រលត់ ទោះបីមានការព្យាយាមធំយ៉ាងណា តែមិនអាចធ្វើវេទនានោះឲ្យរម្ងាប់ទៅបាន តែរម្ងាប់ទៅបាន លុះណាកម្តៅ រលត់ទៅហើយ ។ ពេលនោះ ព្រះសារីបុត្រគិតថា វេទនារបស់មហាសេដ្ឋី ជាវេទនាទៀបនឹងស្លាប់ មិនមាននរណាអាចហាមបាន ពាក្យដ៏សេស ប្រើ ប្រយោជន៍មិនបាន អញនឹងពោលធម្មកថាដល់មហាសេដ្ឋីនោះ ។ កាលពោលធម្មកថាជាមួយគហបតីនោះ ទើបផ្តើមថា តស្មាតិហ ។ ក្នុងបទទាំងនោះ បទថា តស្មា គឺព្រោះកាន់យកចក្ខុ ដោយ ការកាន់យកទាំង ៣ អាចការពារវេទនា ដែលមានការស្លាប់ជាទីបំផុតកើតឡើង ហើយមិនមាន ។ បទថា ន ចក្ខុំ ឧបទិយិស្សាមិ គឺមិនប្រកាន់ចក្ខុ ដោ