ឆន្នោវាទសូត្រទី ២

ក្បាលទី 18 · ទំព័រ 588

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ ក៏ក្នុង សម័យនោះ ព្រះសារីបុត្រមានអាយុ ព្រះមហាចុន្ទៈមានអាយុ និងព្រះឆន្នៈ មានអាយុ កំពុងគង់នៅនាភ្នំគិជ្ឈកូដ ។ សម័យនោះឯង ព្រះឆន្នៈមានអាយុ មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺចាប់ជាទម្ងន់ ។ គ្រានោះ ព្រះសារីបុត្រមានអាយុ ចេញចាកផលសមាបត្តិក ្នុងសាយ័ណ្ហសម័យ ហើយចូលទៅរកព្រះមហាចុន្ទៈមានអាយុ លុះចូលទៅដល់ ហើយ បាននិយាយនឹងព្រះមហាចុន្ទៈមានអាយុ យ៉ាងនេះថា ម្នាលចុន្ទៈ មានអាយុ មក យើងចូលទៅរកព្រះឆន្នៈមានអាយុ នឹងបានសួរជំងឺ ។ ព្រះមហា ចុន្ទៈមានអាយុ ទទួលពាក្យព្រះសារីបុត្រមានអាយុថា ករុណាលោក មានអាយុ ។ លំដាប់នោះ ព្រះសារីបុត្រមានអាយុ និងព្រះមហាចុន្ទៈមាន អាយុ ចូលទៅរកព្រះឆន្នៈមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះឆន្នៈមានអាយុ លុះបញ្ចប់ពាក្យដែល គួររីករាយ និងពាក្យគួររពឫកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះសារី បុត្រមានអាយុ អង្គុយនៅក្នុងទីដ៏សមគួរហើយ បានសួរព្រះឆន្នៈមាន អាយុ យ៉ាងនេះថា ម្នាលអាវុសោឆន្នៈ លោកអាចអត់ធន់បានឬទេ លោក អាចញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានឬទេ ទុក្ខវេទនាបានស្រាកស្រាន្ត មិន ចម្រើនឡើងទេឬ ការធូរថយប្រាកដ ការចម្រើនមិនប្រាកដទេឬ ។ ព្រះ ឆន្នត្ថេរនិយាយថា ម្នាលអាវុសោសារីបុត្រ ខ្ញុំមិនអាចអត់ធន់បានទេ ខ្ញុំមិន អាចញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំខ្លាំងណាស់ ចេះតែ ចម្រើនឡើង មិនស្រាកស្រាន្តទេ ការចម្រើនឡើងនៃទុក្ខវេទនា ចេះតែ ប្រាកដ ការធូរថយមិនប្រាកដទេ ។