អដ្ឋកថា បុណ្ណោវាទសូត្រទី ៣
បុណ្ណោវាទសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងព្រះសូត្រនោះ ការនៅម្នាក់ឯង ឈ្មោះថា បដិសល្លាន ។ [ ២៣០-២៣១ ] បទថា តព្ចោ បានដល់ ភ្នែក និងរូបនោះ ។ បទថា នន្ទីសមុទយា ទុក្ខសមុទយោ គឺការសង្គ្រោះយកទុក្ខក្នុងខន្ធ ៥ រមែងមាន ដោយការរួមយកការត្រេកអរ ដែលបានដល់តណ្ហាមកជាមួយគ្នា ។ ដោយ ប្រការដូច្នេះ ក៏ឈ្មោះថា ទ្រង់ធ្វើឲ្យវដ្តៈដល់ទីបំផុត ។ ដោយអំណាចនៃ សច្ចៈទាំង ២ គឺទុក្ខ និងហេតុឲ្យកើតទុក្ខ ក្នុងទ្វារទាំង ៦ ហើយទើបទ្រង់ សម្តែង ។ ក្នុងន័យទី ២ ទ្រង់ធ្វើវដ្តៈឲ្យដល់ទីបំផុត ដោយអំណាចសច្ចៈ ២ គឺនិរោធ ១ មគ្គ ១ ហើយទើបទ្រង់សម្តែង ។ អនុសន្ធិដែលចែកទុកដោយ ចំពោះ គឺពាក្យថា ឥមិនា ច ត្វំ បុណ្ណ ។ កាលទ្រង់ដាក់ទេសនាដោយ អំណាចវដ្តៈ និងវិវដ្តៈ ក្នុងអរហត្តយ៉ាងនេះមុនហើយ ឥឡូវនេះ ដើម្បីទ្រង់ ឲ្យព្រះបុណ្ណត្ថេរបន្លឺសីហនាទ ក្នុងស្ថានទាំង ៧ ទើបបានត្រាស់ពាក្យថា ឥមិនា ច ត្វំ ដូច្នេះជាដើម ។ បទថា ចណ្ឌ គឺកាចឃោរឃៅ ។ បទថា ផរុស គឺគ្រោត គ្រាត ។ បទថា អក្កោសិស្សន្តិ គឺរមែងជេរដោយអក្កោសវត្ថុ ១០ យ៉ាង ។ បទថា បរិភាសិស្សន្តិ គឺរមែងគំហកថា គាត់នេះជាសមណៈបានដូចម្តេច អញនឹងលេងនក្ខត្តឫក្សយ៉ាងនេះ និងយ៉ាងនេះ ។ បទថា ឯវមេត្ថ គឺវត្ថុ