អដ្ឋកថា ចូឡរាហុលោវាទសូត្រទី ៥

ក្បាលទី 18 · ទំព័រ 655

រាហុលោវាទសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងព្រះសូត្រនោះ បទថា វិមុត្តិបរិបចនីយ មានវិគ្គហៈថា ឈ្មោះថា បន្ទុំវិមុត្តិ ក៏ព្រោះធ្វើវិមុត្តិឲ្យទុំ ។ បទថា ធម្ម បានដល់ ធម៌ ១៥ យ៉ាង ។ ធម៌ទាំងនោះ គប្បីជ្រាបដោយអំណាចនៃការបរិសុទ្ធិនៃឥន្ទ្រិយ មានសទ្ធាជាដើម ។ សមដូចលោកពោលនៅក្នុងបដិសម្ភិទាមគ្គថា សទិ្ធន្ទ្រិយបរិសុទ្ធដោយអាការ ៣ នេះ គឺបុគ្គលវៀរបុគ្គលដែលឥត សទ្ធា ១ សេពគប់ គប់រក ចូលទៅអង្គុយជិត បុគ្គលដែលមានសទ្ធា ១ ពិចារណាព្រះសូត្រដែលជាទីជ្រះថ្លា ១ ។ វីរិយ្រិន្ទិយបរិសុទ្ធិដោយអាការ ៣ នេះ គឺបុគ្គលវៀរបុគ្គលដែលខ្ជិលច្រអូស ១ សេពគប់ គប់រក ចូលទៅអង្គុយជិត បុគ្គលដែលមានសេចក្តី ព្យាយាម ១ ពិចារណាសម្មប្បធាន ១ ។ សតិន្ទ្រិយបរិសុទ្ធដោយអាការ ៣ នេះ គឺបុគ្គលវៀរបុគ្គលដែលភ្លេច ស្មារតី ១ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គល ដែលមានស្មារតី តម្កល់មាំ ១ ពិចារណាសតិប្បដ្ឋាន ១ ។ សមាធ្រិន្ទិយបរិសុទ្ធដោយអាការ ៣ នេះ គឺបុគ្គលវៀរបុគ្គល ដែល មានចិត្តមិននឹងធឹង ១ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គល ដែល មានចិត្តនឹងធឹង ១ ពិចារណាឈាន និងវិមោក្ខ ១ បញ្ញ្រិន្ទិយបរិសុទ្ធ ដោយ អាការ ៣ នេះ គឺបុគ្គលវៀរបុគ្គលដែលអាប់ឥតបញ្ញា ១ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គល ដែលមានបញ្ញា ១ ពិចារណានូវញាណចរិយា ដ៏ជ្រៅ ១ ។ កាលវៀរបុគ្គល ៥ ពួក សេពគប់ ចូលទៅអង្គុយជិតបុគ្គល ៥ ពួក ពិចារណាសូត្រទាំង ៥ នេះ ដូចពោលមកនេះ ដោយអាការ ១៥ យ៉ាងនេះ ឥន្ទ្រិយទាំង ៥ ក៏រមែងបរិសុទ្ធ ។