អដ្ឋកថា ឆឆក្កសូត្រទី ៦

ក្បាលទី 18 · ទំព័រ 674

ឆឆក្កសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា អាទិកល្យាណំ សេចក្តីថា តថាគតធ្វើឲ្យពីរោះ គឺឲ្យប្រាសចាកទោស ឲ្យល្អក្នុងខាងដើម ហើយសម្តែង ។ សូម្បីការពីរោះ ក្នុងកណ្តាល និងពីរោះខាងចុង ក៏មានទំនងដូចគ្នានេះ ។ ព្រះមានព្រះភាគ ទ្រង់សរសើរអរិយវង្សសូត្រ ៩ បទ មហាសតិប្បដ្ឋានសូត្រ ៧ បទ មហា អស្សបុរសូត្រ ៧ បទដូចគ្នា ដោយប្រការដូច្នេះ ។ សម្រាប់សូត្រនេះ ទ្រង់ សរសើរដោយបទ ៩ បទ ។ បទថា វេទិតព្វានិ គឺគប្បីជ្រាបដោយមគ្គ ព្រមទាំង វិបស្សនា ។ ចិត្តដែលប្រព្រឹត្តទៅក្នុងភូមិ ៣ បុណ្ណោះ ទ្រង់សម្តែងដោយ មនាយតនៈ ។ ធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ខាងក្រៅ ទ្រង់សម្តែង ដោយធម្មាយតនៈ ។ វៀរទ្វិបញ្ចញ្ញាណ លោកិយវិបាកចិត្ត ២០ ដួងដ៏សេស ទ្រង់សម្តែងដោយមនោវិញ្ញាណ ។ ផស្សៈ និងវេទនា ជាធម៌ដែលសម្បយុត្ត ដោយវិបាកវិញ្ញាណតាមដែលបានពោលហើយ ។ បទថា តណ្ហា បានដល់ តណ្ហាដែលកើតក្នុងខណៈនៃជវ័ន ដែលមានវិបាកវេទនាជាបច្ច័យ ។ បទថា ចក្ខុ អត្ត ជាអនុសន្ធិមួយដោយចំពោះ ។ ដើម្បី សម្តែងភាពដែលសច្ចៈ ២ ដែលត្រាស់ខាងដើមថា មិនមែនជាតួខ្លួន ទើប ទ្រង់ផ្តើមទេសនានេះ ។ ក្នុងបទទាំងនោះ បទថា ន ឧបបជ្ជតិ សំដៅដល់ មិនសមគួរ ។ បទថា វេតិ គឺប្រាសទៅ រលត់ទៅ ។ បទថា អយំ ខោ បន ភិក្ខវេ គឺនេះជាអនុសន្ធិមួយដោយ ចំពោះ ។ ពិតហើយ ដើម្បីទ្រង់សម្តែងវដ្តៈដោយអំណាចការប្រកាន់មាំ ៣ យ៉ាង ព្រះមានព្រះភាគ ទ្រង់ផ្តើមទេសនានេះ ។ អាចារ្យខ្លះពោលថា ដើម្បី សម្តែងវដ្តៈដោយសច្ចៈ ២ គឺទុក្ខ សមុទយៈ ដូច្នេះក៏មានដូចគ្នា ។ ក្នុងបទថា ឯតំ មម ជាដើម គប្បីជ្រាបការប្រកាន់មាំដោយតណ្ហា មានះ និងទិដ្ឋិនោ ះឯង ។