នគរវិន្ទេយ្យសូត្រទី ៨
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ត្រាច់ទៅកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃច្រើនរូប ក៏ បានស្តេចទៅដល់ព្រាហ្មណគ្រាម ឈ្មោះនគរវិន្ទៈ របស់ពួកអ្នកកោសល ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកនគរវិន្ទៈ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវនេះ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃច្រើនរូប ក៏បានស្តេចមកដល់ស្រុកនគរវិន្ទៈហើយ កិត្តិសព្ទដ៏ពីរោះ របស់ព្រះគោតមដ៏ ចម្រើននោះ ក៏ឮខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយ សីលាទិគុណ ព្រះអង្គជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាសាស្តា ចារ្យនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងមកកាន់ភពថ្មីទៀត ព្រះអង្គទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយ ប្រាជ្ញាដ៏ប្រសើរ របស់ព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយអាចប្រកាសបាន ទ្រង់សម្តែងធម៌មានលម្អ បទដើម មានលំអបទកណ្តាល មានលម្អបទចុង ព្រះអង្គប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ក៏ដំណើរដែល បានជួបនឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងនោះ ជាការប្រពៃពេក ។ គ្រានោះឯង ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកនគរវិន្ទៈ ក៏នាំ