អដ្ឋកថា នគរវិន្ទេយ្យសូត្រទី ៨

ក្បាលទី 18 · ទំព័រ 698

នគរវិន្ទេយ្យសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងព្រះសូត្រនោះ បទថា សមវិសមំ ចរន្តិ បានដល់ ជួនកាល ក៏ប្រព្រឹត្តស្មើ ជួនកាល ក៏ប្រព្រឹត្តមិនស្មើ ។ បទថា សមចរិយំបិ ហេតំ កាត់បទជា សមចរិយំបិ ហិ ឯតំ ប្រែថា នេះក៏ជាការប្រព្រឹត្តិស្មើ ។ បទថា កេ អាការ គឺហេតុពួកណា ។ បទថា កេ អន្វយា ប្រែថា អ្វីដែលគប្បីតាមដឹង ។ ហេតុអ្វី ទើបលោកពោលថា ឯក្នុងព្រៃជ្រៅ នោះមិនមានឡើយ កាមគុណ ៥ មានរូបជាដើម ដែលគួរពេញចិត្តយ៉ាង ក្រៃលែង ដោយអំណាចស្មៅខេវោ និងព្រៃចម្បាជាដើម ដែលមាននៅក្នុង ព្រៃមិនមែនឬ ។ ឆ្លើយថា មិនមែនមិនមានទេ ។ តែពាក្យនេះ លោកមិន សម្តែងដោយព្រៃជ្រៅ ។ តែលោកសំដៅយករូបមនុស្សស្រីជាដើម ទើប ពោលពាក្យនេះ ។ ឯរូបនៃមនុស្សស្រីជាដើមនោះ ទាញចិត្តរបស់មនុស្សប ្រុស ហើយតាំងនៅ ។ សមដូចពាក្យដែលព្រះមានព្រះភាគត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញរូបដទៃ សូម្បីតែរូប ១ ដែលគ្រប សង្កត់ចិត្តបុរស ហើយឋិតនៅ ដូចរូបស្ត្រីនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ រូបស្ត្រី ទើបអាចគ្របសង្កត់ចិត្តបុរស ហើយឋិតនៅ ។ គប្បីពង្រីក ឲ្យពិស្តារ ។ ពាក្យដ៏សេសក្នុងទីគ្រប់អន្លើ ងាយយល់ទាំងអស់ហើយ ។