អដ្ឋកថា បិណ្ឌបាតបារិសុទ្ធិសូត្រទី ៩

ក្បាលទី 18 · ទំព័រ 708

បិណ្ឌបាតបារិសុទ្ធិសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា បដិសល្លានា គឺចេញអំពីផល សមាបត្តិ ។ បទថា វិប្បស្សន្នានិ លោកពោលដោយអំណាចឱភាស ពិត ហើយ ភិក្ខុដែលចេញអំពីផលសមាបត្តិ មានឱភាសដែលបសាទទាំង ៥ តាំងនៅផូរផង់ ពណ៌សម្បុរក៏បរិសុទ្ធ ព្រោះដូច្នោះ ទើបលោកពោលយ៉ាង នោះ ។ បទថា សុញ្ញតវិហារេន គឺដោយធម៌ជាគ្រឿងនៅ គឺផលសមាបត្តិ ដែលមានសុញ្ញតៈជាអារម្មណ៍ ។ បទថា មហាបុរិសវិហារោ បានដល់ វិហារធម៌របស់ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះមហាសាវ័ករបស់ព្រះតថាគត ដែលជាមហាបុរស ។ ក្នុងបទជាដើមថា យេនចាហំ មគ្គេន បានដល់ ជួនកាលផ្តើមតាំងអំពី សសរវត្ត ទៅរហូតដល់សសរខឿននៃស្រុក នេះឈ្មោះថា ផ្លូវចូល ។ បទេស ដែលគេចូលទៅខាងក្នុងស្រុក ត្រាច់ទៅតាមលំដាប់ផ្ទះ រហូតដល់ផ្លូវចេញពី ក្រុង នេះឈ្មោះថា បទេសដែលគប្បីត្រាច់ទៅ ។ តាំងអំពីក្រៅសសរខឿន រហូតមកដល់វត្ត នេះឈ្មោះថា ផ្លូវមក ។ បទថា បដិឃំ វាបិ ចេតសោ សេចក្តីថា អ្វីមួយដែលកើតអំពីកិលេសដែលជាហេតុឲ្យថ្នាំងថ្នាក់ចិត្ត មាន ឬ មិនមាន ។ បទថា អហោរត្តានុសិក្ខិនា គឺបុគ្គលតាមសិក្សាអស់ថ្ងៃ និង យប់ ។ ក្នុងបទជាដើមថា បហីនា នុ ខោ មេ បញ្ច កាមគុណា សេចក្តីថា ការពិចារណានៃភិក្ខុមួយរូប ក៏បែកចេញពីគ្នាទៅ ។ ការពិចារណា របស់ភិក្ខុដទៃៗ ក៏មិនដូចគ្នា ។ សេចក្តីនេះដូចម្តេច ។ ពិតហើយ ភិក្ខុមួយ រូប ត្រឡប់មកអំពីបិណ្ឌបាតក្នុងបច្ឆាភត្ត ទុកដាក់បាត្រ ចីវរ មកអង្គុយក្នុង ឱកាសដ៏ស្ងាត់ ហើយពិចារណាថា អញបានលះកាមគុណ ៥ ហើយឬហ្ន៎ ។