អដ្ឋកថា ឥន្ទ្រិយភាវនាសូត្រទី ១០

ក្បាលទី 18 · ទំព័រ 722

ឥន្ទ្រិយភាវនាសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងព្រះសូត្រនោះ បទថា គជង្គលាយំ គឺក្នុងខេត្តមានឈ្មោះ យ៉ាងនោះ ។ បទថា សុវេឡុវនេ បានដល់ ដើមឈើមួយប្រភេទ ឈ្មោះ វេឡុ គឺដើមឫស្សី ។ មានព្រៃធំដែលដើមឫស្សីទាំងនោះគ្របដណ្តប់ហើយ ព្រះមានព្រះភាគគង់នៅក្នុងដងព្រៃនោះ ។ បទថា ចក្ខុនា រូបំ ន បស្សតិ សោតេន សទ្ទំ ន សុណាតិ លោកអធិប្បាយថា ព្រះមានព្រះភាគទ្រង់សម្តែងយ៉ាងនេះថា មិនគប្បីមើល រូបដោយភ្នែក មិនគប្បីស្តាប់សំឡេងដោយត្រចៀក ។ ព្រះមានព្រះភាគ កាលទ្រង់សម្តែងការអប់រំឥន្ទ្រិយ ដែល មិនដូចក្នុងសាសនារបស់ព្រះអង្គ ទើបទ្រង់បានធ្វើសេចក្តីអាល័យ ដោយបទ នេះថា អញ្ញថា ច អរិយស្ស វិនយេ ។ ព្រះអានន្ទគិតថា ព្រះសាស្តាទ្រង់ សម្តែងអាល័យ ណ្ហើយចុះ អញនឹងអារាធនាធ្វើពាក្យដែលទាក់ទងនឹងការអប់រំ ឥន្ទ្រិយដល់ពួកភិក្ខុក្នុងបរិស័ទនេះហើយ កាលនឹងទូលអារាធនាព្រះសាស្តា ទើបបានពោលពាក្យជាថា ឯតស្ស ភគវា ជាដើម ។ លំដាប់នោះ កាលព្រះមានព្រះភាគ ទ្រង់សម្តែងការអប់រំឥន្ទ្រិយដល់លោក ទើបត្រាស់ ពាក្យជាដើមថា តេនហានន្ទ ។ [ ៣៣១-៣៣៣ ] ក្នុងព្រះសូត្រនោះ បទថា យទិទំ ឧបេក្ខា គឺឈ្មោះ ថា វិបស្សនូបេក្ខាណា វិបស្សនូបេក្ខានោះស្ងប់រម្ងាប់ វិបស្សនូបេក្ខានេះ ប្រណីត អធិប្បាយថា មិនធ្វើឲ្យក្តៅក្រហាយ ។ ភិក្ខុនេះមិនឲ្យចិត្តពេញចិត្តក ្នុងអារម្មណ៍ដែលគួរប្រាថ្នា ក្នុងរូបារម្មណ៍ ក្នុងចក្ខុទ្វារ មិនពេញចិត្តក្នុង អារម្មណ៍ដែលមិនគួរប្រាថ្នា និងពេញចិត្ត មិនពេញចិត្តក្នុងអារម្មណ៍ជា កណ្តាល កាលមិនឲ្យតម្រេក មិនឲ្យប្រទូស្ត មិនឲ្យវង្វេងដល់ចិត្តនោះ កំណត់យកហើយ តាំងវិបស្សនាក្នុងភាពជាកណ្តាល ។