អារម្ភកថា
ខ្ញុំព្រះពុទ្ធឃោសាចារ្យ សូមនមស្ការដោយត្បូងនូវព្រះសុគត ព្រះអង្គ រួចផុតហើយចាកគតិ មានព្រះហបឫទ័យត្រជាក់ដោយព្រះមហាករុណាទិគុណ មានងងឹត គឺមោហៈដែលពន្លឺនៃបញ្ញាកម្ចាត់បង់ហើយ ទ្រង់ជាគ្រូរបស់ពពួកស ត្វ ព្រមទាំងមនុស្ស និងទេវតា ។ ព្រះពុទ្ធទ្រង់ធ្វើឲ្យជាក់ច្បាស់នូវព្រះសព្វញ្ញុតញ្ញាណ ទ្រង់ចូលដល់ព្រះធម៌ ណា ដែលមានមន្ទិលទៅប្រាសហើយ ខ្ញុំសូមនមស្ការព្រះធម៌ដ៏ឧត្តមនោះ ដោយសិរសា ។ ខ្ញុំសូមនមស្ការដោយត្បូង នូវព្រះអរិយសង្ឃជាពួកនៃព្រះអរិយបុគ្គល ទាំង ៨ ពួក ជាបុត្រដែលកើតអំពីព្រះឱរារបស់ព្រះសុគត អ្នកញាំញី នូវ មារ និងសេនាមារ ។ បុណ្យណា សម្រេចហើយដោយកិរិយានមស្ការព្រះរតនត្រ័យរបស់ខ្ញុំ អ្នកមានចិត្តជ្រះថ្លាហើយ ដោយប្រការដូច្នេះ ដោយអានុភាពនៃបុណ្យនោះ ខ្ញុំជាអ្នកមានអន្តរាយកម្ចាត់បង់ហើយ អដ្ឋកថាណា ដែលព្រះខីណាស្រព ៥០០ អង្គ អ្នកបែកធ្លាយក្នុងបដិសម្ភិទានាំគ្នាចងក្រងឡើង តាំងអំពីបឋមសង្គាយនា តមកមានការចងក្រងពីរលើកទៀត គឺ ក្នុងទុតិយ-តតិយសង្គាយនា ដើម្បី ប្រកាសសេចក្តីនៃបករណ៍សំយុត្តនិកាយដ៏ប្រសើរ ដែលប្រកបដោយវគ្គនៃ សំយុត្តដែលចែកដោយញាណផ្សេងៗ ដែលព្រះពុទ្ធ និងសាវ័ករបស់ព្រះពុទ្ធ ពណ៌នាទុកដោយល្អហើយ ក៏អដ្ឋកថានោះឯង ដែលព្រះមហិន្ទត្ថេរអ្នកស្ទាត់ជំនាញ មកអំពីប្រទេសឥណ្ឌានាំចូលមកកាន់កោះសីហឡ ( សិរីលង្កា ) តមក បានប្រតិស្ឋានទុកដោយភាសាសីហឡ ដើម្បីប្រយោជន៍ដល់ពួកអ្នកកោះ ខ្ញុំ នាំអដ្ឋកថាភាសាសីហឡ គឺ ប្រែមកជាភាសាមគធៈ ដែលជាភាសាគួរជាទីរីករាយ ត្រឹមត្រូវតាមរបេបោនៃព្រះបាលី មិនមានភាសាដទៃលាយឡំ មិន ជំទាស់វាទៈរបស់ព្រះថេរៈទាំងឡាយ អ្នកនៅក្នុងមហាវិហារ ដូចជាប្រទីបនៃ ថេរវង្ស អ្នក