អដ្ឋកថា ឱឃតរណសូត្រទី ១
ក្បាលទី 19 · ទំព័រ 8
គប្បីជ្រាបវិនិច្ឆ័យក្នុងឱឃតរណសូត្រទី ១ នៃនឡវគ្គ ដូច្នេះ បទថា ឯវម្មេ សុតំ ជាដើមនេះ ជានិទាន ។ ក្នុងបទទាំងនោះ បទថា ឯវំ ជានិបាត ។ បទថា មេ ជាដើម ជាបទនាម ។ បទថា វិ ក្នុងបទថា សាវត្ថិយំ វិហរតិ នេះជាបទឧបសគ្គ ។ បទថា ហរតិ ជាបទអាខ្យាត គប្បីជ្រាបការចែកបទដោយន័យនេះជាមុន ។