អត្ថរបស់ ឯវំ សព្ទ

ក្បាលទី 19 · ទំព័រ 8

តែកាលពោលដោយអត្ថ ឯវំ សព្ទ ចែកសេចក្តីបានច្រើនយ៉ាង គឺ ពាក្យប្រៀបធៀបោ ពាក្យណែនាំ ពាក្យសរសើរ ពាក្យតិះដៀល ការទទួល ពាក្យ អាការ ពាក្យចង្អុលបង្ញាញ ពាក្យកំណត់ពិតប្រាកដជាដើម ។ ពិតហើយ ឯវំ សព្ទនេះ ដែលមកក្នុងពាក្យប្រៀបធៀប ដូចក្នុង ប្រយោគជាដើមថា ឯវំ ជាតេន មច្ចេន កត្តព្វំ កុសលំ ពហុំ កុសល ដែលសត្វកើតមកហើយ គួរធ្វើឲ្យច្រើនយ៉ាងនោះ ដូច្នេះ ។ ឯវំ សព្ទមកក្នុងអត្ថថា ណែនាំ ដូចក្នុងប្រយោគជាដើមថា ឯវន្តេ អភិក្កមិតព្វំ ឯវន្តេ បដិក្កមិតព្វំ អ្នកត្រូវឈានដើរទៅមុខយ៉ាងនេះ អ្នក ត្រូវថយក្រោយយ៉ាងនេះ ដូច្នេះ ។ ឯវំ សព្ទ ដែលមកក្នុងអត្ថថា លើកសរសើរ ដូចក្នុងប្រយោគជាដើម ថា ឯវមេតំ ភគវា ឯវមេតំ សុគតំ បពិត្រព្រះមានព្រះភាគ សេចក្តីនេះ យ៉ាងនោះ បពិត្រព្រះសុគត សេចក្តីនេះ យ៉ាងនោះ ។ ឯវំ សព្ទដែលមកក្នុងពាក្យតិះដៀល ដូចក្នុងប្រយោគដែលមានពាក្យជាដើម ថា ឯវមេវំ បនាយំ វសលី យស្មឹ វា តស្មឹ វា តស្ស មុណ្ឌកស្ស សមណស្ស វណ្ណំ ភាសតិ ប្រែថា នែមេចង្រៃនេះ ធ្លាប់តែអចឹងៗ ហាន ពោលសរសើរសមណៈត្រងោល ក្នុងទីផ្តេសផ្តាស ។ ឯវំ សព្ទ ដែលមកក្នុងអត្ថថា ការទទួលពាក្យ ដូចក្នុងប្រយោគជាដើម ថា ឯវំ ភន្តេតិ ខោតេ ភិក្ខូ ភគវតោ បច្ចស្សោសុំ ភិក្ខុទទួលពាក្យ នៃព្រះមានព្រះភាគថា ករុណាព្រះអង្គ ដូច្នេះ ។ ឯវំ សព្ទ ដែលមកក្នុងអត្ថថា អាការ ដូចក្នុងប្រយោគជាដើមថា ឯវំ ព្យា ខោ អហំ ភន្តេ ភគវតា ធម្មំ តេសិតំ ជានាមិ ខ្ញុំបានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគទ្រង់សម្តែងហើយក៏យ៉ាងនោះដែរ ដូច្នេះ ។