អត្ថរបស់ មេ សព្ទ
ប្រែថា ខ្ញុំបានស្តាប់មកហើយយ៉ាងនេះ ពាក្យនោះឯង មិនលើសមិនខ្វះ ដោយអត្ថ ឬដោយព្យញ្ជនៈយ៉ាងនេះបុណ្ណោះ មិនគួរយល់ឃើញជាយ៉ាង ដទៃ ដោយសព្ទថា ឯវំ ដែលមានអវធារណៈជាអត្ថនេះ ។ អត្តរបស់ មេ សព្ទ មេ សព្ទ ប្រាកដក្នុងអត្ថ ៣ យ៉ាង ។ ពិតហើយ មេ សព្ទ មានអត្ថថា មយា ដូចក្នុងប្រយោគជាដើមថា គាថាភិគីតម្មេអភោជនេយ្យំ តថាគត មិនគួរបរិភោគភោជន ដែលបានអំពីការពោលគាថា ដូចជាចម្រៀងទេ ។ មេ សព្ទ មានអត្ថថា មយ្ហំ ដូចក្នុងប្រយោគជាដើមថា សាធុ មេ ភន្តេ ភគវា សង្ខិត្តេន ធម្មំ តេសេតុ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូម អារាធនា សូមព្រះមានព្រះភាគ សម្តែងធម៌ដោយសង្ខេបដល់ខ្ញុំ ។ មេ សព្ទ មានអត្ថថា មម ដូចក្នុងប្រយោគជាដើមថា ធម្មទាយាទា មេ ភិក្ខវេ ភវថ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរយកធម៌របស់តថាគត ជាមត៌កចុះ តែក្នុងទីនេះ គួរប្រើក្នុងអត្ថ ២ យ៉ាង គឺ មយា សុតំ ប្រែថា ខ្ញុំបានស្តាប់មកហើយ និង មម សុតំ ប្រែថា ការស្តាប់របស់ខ្ញុំ ។