អត្ថរបស់ សុត សព្ទ
សុត សព្ទ ក្នុងបទថា សុតំ នេះ ជាសព្ទដែលមានឧបសគ្គផង មិន មានឧបសគ្គផង ចែកអត្ថបានច្រើនយ៉ាង ដូចអត្ថថា ទៅ ប្រាកដហើយ តម្រេក សន្សំ ខ្វល់ខ្វាយ សទ្ទារម្មណ៍ ដែលដឹងបានដោយសោតៈ និងដឹង តាមគន្លងនៃសោតទ្វារជាដើម ។ ពិតហើយ សុត សព្ទនេះ មានអត្ថថា ទៅ ដូចក្នុងប្រយោគជាដើមថា សេនាយ បសុតោ ទៅហើយដោយសេនា ។ សុត សព្ទ មានអត្ថថា មានធម៌ដែលប្រាកដហើយ ដូចក្នុងប្រយោគ ជាដើមថា សុតធម្មស្ស បស្សតោ ប្រែថា បុគ្គលមានធម៌ស្តាប់ហើយ បាន ឃើញច្បាស់ ។ សុត សព្ទ មានអត្ថថា តម្រេកដោយរាគៈ និងមិនតម្រេកដោយរាគៈ ដូចក្នុងប្រយោគជាដើមថា អវស្សុតា អវស្សុតស្ស ( សុន្ទរីនន្ទាជាម្ចាស់ ) មានតម្រេកមិនគួរនឹងត្រេកអរឲ្យបុរសបុគ្គលដែលមានតម្រេក … ដូច្នេះ ។ សុត សព្ទ មានអត្ថថា សន្សំ ដូចក្នុងប្រយោគជាដើមថា តុម្ហេហិ បុញ្ញំ បសុតំ អនប្បកំ បុណ្យឈ្មោះថា បានសន្សំមិនមែនតិចឡើយ ។ សុត សព្ទ មានអត្ថថា ខ្វល់ខ្វាយ គឺការប្រកបរឿយៗ ក្នុងឈាន ដូចក្នុងប្រយោគជាដើមថា យេ ឈានប្បសុតា ធីរា អ្នកប្រាជពួកណាជា អ្នកប្រកបរឿយៗ ក្នុងឈាន ។ សុត សព្ទ មានអត្ថថា សទ្ទារម្មណ៍ ដែលបុគ្គលគប្បីដឹងដោយសោតៈ ដូចក្នុងប្រយោគជាដើមថា ទិដ្ឋំ សុតំ មុតំ ឃើញហើយ ស្តាប់ហើយ ជ្រាបហើយ ។ សុត សព្ទនេះ មានអត្ថថា ដឹងតាមគន្លងនៃសោតទ្វារ និងទ្រទ្រង់ចាំ តាមដែលខ្លួនដឹងហើយ ដូចក្នុងប្រយោគថា សុតធរោ សុតសន្និចយោ ជាដើម ប្រែថា ទ្រទ្រង់នូវសុតៈ សន្សំនូវសុតៈ តែក្នុងទីនេះ មានអត្ថថា