អត្ថរបស់ ឯកំ សមយំ សព្ទ

ក្បាលទី 19 · ទំព័រ 20

រមែងញ៉ាំងការមិនមានសទ្ធាឲ្យវិនាស រមែងញ៉ាំងសទ្ធាសម្បត្តិក្នុងធម៌នេះឲ្យ កើតឡើងដល់ទេវតា និងមនុស្សទាំងពួងថា ព្រះតម្រាស់នេះ ខ្ញុំបានទទួល មកចំពោះព្រះភក្ត្ររបស់ព្រះមានព្រះភាគ ទ្រង់ក្លៀវក្លាដោយវេសារជ្ជញ្ញាណ ៤ ទ្រទ្រង់នូវទសពលញ្ញាណ តាំងនៅក្នុងអាសភដ្ឋាន ( ឋានៈដ៏ប្រសើរ ) ទ្រង់បន្លឺនូវសីហនាទ ទ្រង់ខ្ពង់ខ្ពស់ជាងសព្វសត្វ ជាធំក្នុងធម៌ ជាធម្មរាជា ជា ធម្មាធិបតី មានធម៌ដូចជាប្រទីប មានធម៌ជាសរណៈ ញ៉ាំងចក្រដ៏ប្រសើរ គឺ ព្រះធម៌ទាំងអស់ឲ្យប្រព្រឹត្តទៅ ទ្រង់ជាព្រះសម្មាសម្ពុទ្ធអង្គនោះ ក្នុងព្រះតម្រាស់ នេះ បុគ្គលណាមួយ មិនគួរធ្វើមន្ទិលសង្ស័យ ក្នុងអត្ថ ក្នុងធម៌ ក្នុងបទ ឬ ក្នុងព្យញ្ជនៈ ដូច្នេះ ដោយហេតុនេះ ទើបព្រះអដ្ឋកថាចារ្យប្រព័ន្ធពាក្យដែល ជាគាថានេះថា វិនាសយតិ អស្សទ្ធំ សទ្ធំ វឌ្ឍេតិ សាសនេ ឯវម្មេ សុតមិច្ចេតំ វទំ គោតមសាវកោ ។ ព្រះអានន្ទជាសាវ័ករបស់ព្រះសមណគោតម ពោលយ៉ាងនេះថា ខ្ញុំបាន ស្តាប់មកហើយយ៉ាងនេះ នេះឈ្មោះថា រមែងញ៉ាំងការមិនមានសទ្ធាឲ្យ វិនាស រមែងញ៉ាំងសទ្ធាសម្បត្តិឲ្យចម្រើនក្នុងព្រះពុទ្ធសាសនា ដូច្នេះ ។ អត្ថរបស់ ឯកំ សមយំ បទថា ឯកំ សម្តែងការកំណត់ចំនួន ។ បទថា សមយំ សម្តែង សម័យ ( គឺវេលា ) ដែលកំណត់ហើយ ។ បទថា ឯកំ សមយំ សម្តែង សម័យដែលកំណត់មិនពិតប្រាកដ ។ សមយ សព្ទ ក្នុងបទថា សមយំ នេះ ខ្ញុំឃើញប្រើក្នុងអត្ថថា សេចក្តី ព្រមព្រៀងគ្នា ក្នុងអត្ថថា ខណៈ ក្នុងអត្ថថា កាលវេលា ក្នុងអត្ថថា ប្រជុំ ក្នុងអត្ថថា ហេតុ និងទិដ្ឋិ ក្នុងអត្ថថា បានចំពោះ ក្នុងអត្ថថា លះ ក្នុងអត្ថថា ចាក់ធ្លុះ ។ ពិតហើយ សមយ សព្ទនេះ មានអត្ថថា ព្រមព្រៀងគ្នា ដូចក្នុង ប្រយោគជាដើមថ