អត្ថរបស់ អភិក្កន្ត សព្ទ
ជិត ដូច្នោះ សូម្បីក្នុងទីនេះ វត្តជេតពនណា នៅជិតក្រុងសាវត្ថី ព្រះមាន ព្រះភាគកាលគង់នៅក្នុងទីនោះ ទើបព្រះអានន្ទពោលថា សាវត្ថិយំ វិហរតិ ជេតវនេ ដែលប្រែថា គង់នៅក្នុងវត្តជេតពន ទៀបក្រុងសាវត្ថី ប្រៀបដូច ហ្វូងគោត្រាច់ទៅក្នុងទីជិតទន្លេគង្គា និងទន្លេយមុនាជាដើម សត្វលោករមែង ហៅថា ត្រាច់ទៅជិតទន្លេគង្គា ត្រាច់ទៅជិតទន្លេយមុនា ដូច្នោះ ។ ពិតហើយ ពាក្យថា សាវត្ថី ព្រះថេរៈពោលដើម្បីសម្តែងដល់គោចរគ្រាមរបស់ព្រះមានព្រះភាគអង្គនោះ ពាក្យដ៏សេស លោកពោលដើម្បី សម្តែងដល់ទីនៅអាស្រ័យ ដ៏សមគួរដល់បព្វជិត ។ បទថា អញ្ញតរា ទេវតា បានដល់ ទេវតាអង្គមួយ ដែលមានឈ្មោះ និងគោត្រមិនប្រាកដ ។ ក្នុងពាក្យថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ធ្លាប់បានសម្តែងនូវកិរិយាបង្អោនចិត្តទៅក្នុងព្រះនិព្វាន ជាទីអស់ទៅនៃតណ្ហា ដោយសង្ខេប ជាគ្រឿងតង្វាយដល់ទេវតា ដែលមានសក្តិធំមួយរូបឬទេ ដូច្នេះ សូម្បីសក្កទេវរាជ អ្នកប្រាកដ ( នាម និងគោត្រ ) ហើយ លោកនៅតែ ពោលថា អញ្ញតរោ សំដៅដល់អង្គមួយ ។ មួយទៀត ពាក្យថា ទេវតា នេះ ជាពាក្យទួទៅដល់ទេវតាទាំងឡាយ សូម្បីតែទេពធីតាទាំងឡាយ តែក្នុងទីនេះ លោកបំណងយកទេវបុត្រ ។ ក៏ ទេវបុត្រនោះឯង អង្គណាមួយ ក្នុងបណ្តាជាន់រូបាវចរភូមិ ។ អត្ថរបស់ អភិក្កន្ត សព្ទ អភិក្កន្ត សព្ទ ក្នុងបទថា អភិក្កន្តាយ រត្តិយា នេះ ប្រាកដក្នុងអត្ថថា ការអស់ទៅ ល្អ ស្អាត ត្រេកអរតាមយ៉ាងក្រៃលែងជាដើម ។ ក្នុងបណ្តាពាក្យទាំងនោះ អភិក្កន្ត សព្ទ ប្រាកដក្នុងអត្ថថា អស់ទៅ ដូចក្នុងប្រយោគជាដើមថា អភិក្កន្តា ភន្តេ រត្តិ និក្ខន្តោ បឋមោ យាមោ ចិរំ និសិន្នោ ភិក្ខុសង្ឃោ ឧទ្ទិសតុ ភន្តេ ភគវា ភិក្ខូនំ បតិមោក