អត្ថរបស់ វណ្ណ សព្ទ
តែក្នុងទីនេះ អភិក្កន្ត សព្ទ ប្រើក្នុងអត្ថថា អស់ទៅ ដោយពាក្យនោះ ទើបពោលថា កាលរាត្រីអស់ទៅហើយ គឺអស់ទៅជុំវិញហើយ ។ ក្នុង សេចក្តីនោះ គប្បីជ្រាបថា ទេវបុត្រនេះមកហើយ ក្នុងវេលាចុងមជ្ឈិមយាម នោះឯង ។ បានឮថា ទេវតាទាំងឡាយ កាលមកកាន់ទីបម្រើរបស់ព្រះពុទ្ធអង្គ ឬ សាវ័ករបស់ព្រះអង្គ រមែងមកក្នុងវេលាមជ្ឈិមយាមបុណ្ណោះ នេះជានិយាម របស់ទេវតាទាំងឡាយ ។ អភិក្កន្តសព្ទ ក្នុងពាក្យថា អភិក្កន្តវណ្ណា នេះ ប្រើក្នុងអត្ថថា មានពណ៌សម្បុរល្អ ។ អត្ថរបស់ វណ្ណ សព្ទ វណ្ណ សព្ទ ប្រាកដក្នុងអត្ថច្រើនយ៉ាង ដូចក្នុងអត្ថថា ពណ៌សម្បុរស េចក្តីល្អ កុលវគ្គ ( ជាតិ ) ហេតុ ទ្រង់ទ្រាយ ប្រមាណ រូបាយតនៈ ជាដើម ។ ក្នុងបណ្តាអត្ថទាំងនោះ វណ្ណ សព្ទ ប្រើក្នុងអត្ថថា ពណ៌សម្បុរ ដូច ក្នុងប្រយោគជាដើមថា សុវណ្ណវណ្ណោសិ ភគវា បពិត្រព្រះមានបុណ្យ ព្រះអង្គមានពណ៌សម្បុរដូចមាស ។ វណ្ណ សព្ទ មកក្នុងអត្ថថា គុណសេចក្តីល្អ ដូចក្នុងប្រយោគជាដើម ថា កទា សញ្ញូឡា បន តេ គហបតិ ឥមេ សមណស្ស គោតមស្ស វណ្ណា ម្នាលគហបតី ចុះគុណរបស់ខ្ញុំសមណគោតមទាំងអម្បាលនេះ អ្នក ប្រមូលមកអំពីកាលណា ។ វណ្ណ សព្ទ មកក្នុងអត្ថថា ជាតិ ដូចក្នុងប្រយោគជាដើមថា ចត្តារោ មេ ចោ គោតមោ វណ្ណា បពិត្រព្រះគោតមដ៏ចម្រើន វណ្ណៈទាំងឡាយ ៤ នេះ គឺ ។ វណ្ណ សព្ទ មកក្នុងអត្ថថា ហេតុ ដូចក្នុងប្រយោគជាដើមថា អថ កេន នុ វណ្ណេន គន្ធត្ថេនោតិ វុច្ចតិ ប្រែថា ចុះហេតុដូចម្តេច បានជាអ្នក និយាយថា អាត្មាលួចក្លិន ។