អត្ថរបស់ កេវល សព្ទ
ក្បាលទី 19 · ទំព័រ 35
កេវល សព្ទ ក្នុងបទថា កេវលកប្បំ នេះ មានអត្ថជាអនេក ដូចក្នុង អត្ថថា ដោយមិនមានចំណែកសេសសល់ ដោយច្រើន ទាំងអស់ ការមាន មិនច្រើន មាំទាំ ការបែកចាកគ្នាជាដើម ។ ពិតហើយ កេវល សព្ទ មានអត្ថថា មិនមានចំណែកសេសសល់ ដូចក្នុងប្រយោគជាដើមថា កេវលបរិបុណ្ណំ បរិសុទ្ធំ ព្រហ្មចរិយំ ទ្រង់ ប្រកាសព្រហ្មចរិយ ដ៏ពេញបរិបូណ៌បរិសុទ្ធទាំងអស់ ។ កេវល សព្ទ មានអត្ថថា ដោយច្រើន ដូចក្នុងប្រយោគជាដើមថា កេវលកប្បា ច អង្គមគធា បហូតំ ខាទនីយំ ភោជនីយំ អាទាយ អភិក្កមិតុកាមា ហោន្តិ ជនអ្នកនៅក្នុងដែនអង្គៈ និងមគធៈទាំងអស់គ្នា ប្រាថ្នានឹងនាំយក ខាទនីយភោជនីយាហារ មានប្រមាណច្រើនចូលមកបូជា ។ កេវល សព្ទ មានអត្ថថា ទាំងអស់ ដូចក្នុងប្រយោគជាដើមថា កេវលស្ស ទុក្ខក្ខន្ធស្ស សមុទយោ ហោតិ សេចក្តីកើតឡើងនៃកងទុក្ខសុទ្ធៗ