អត្ថរបស់ កប្ប សព្ទ
ទាំងអស់នេះ រមែងមានយ៉ាងនេះឯង ។ កេវល សព្ទ មានអត្ថថា មានមិនច្រើន ដូចក្នុងប្រយោគជាដើមថា កេវលំ សទ្ធាមត្តកំ នូន អយមាយស្មា ព្រោះអាស្រ័យនូវគុណធម៌ ត្រឹមតែ សទ្ធាម្យ៉ាងដោយពិត ។ កេវល សព្ទ មានអត្ថថា មុតមាំ ដូចក្នុងប្រយោគជាដើមថា អាយស្មតោ ភន្តេ អនុរុទ្ធស្ស វាហិយោ នាម សទ្ធិវិហារិកោ កេវលកប្បំ សំឃភេទាយ ឋិតោ បពិត្រព្រះអង្គដ៏ចម្រើន សទ្ធិវិហារិករបស់អនុរុទ្ធដ៏ មានអាយុ ឈ្មោះវាហិយៈ នៅតែទទូចដើម្បីបំបែកសង្ឃ ឥតឈប់ឈរ ។ កេវល សព្ទ មានអត្ថថា ការបែកចាកពួក ដូចក្នុងប្រយោគជាដើម ថា កេវលី វុសិត្វា ឧត្តមបុរិសោតិ វុច្ចតិ តថាគតពោលថា ជាបុរសឧត្តម មានកិច្ចបានធ្វើអស់ហើយ មានព្រហ្មចរិយធម៌នៅរួចហើយ ។ តែក្នុងទីនេះ លោកប្រាថ្នាយក កេវល សព្ទ ដែលមានក្នុងអត្ថថា មិនមានចំណែកសល់ ។ អត្ថរបស់ កប្ប សព្ទ កប្ប សព្ទនេះ មានអត្ថជាអនេក ដូចក្នុងអត្ថថា ជឿស៊ប់ ក្នុងអត្ថថា វោហារ ក្នុងអត្ថថា កាល ក្នុងអត្ថថា បញ្ញត្តិ ក្នុងអត្ថថា ការកាត់ ឬកោរ ក្នុងអត្ថថា វិកប្ប ( ប្រមាណ ឬគួរ ) ក្នុងអត្ថថា លេស ( គ្រឿងអាងបន្តិច បន្ទួច ) ក្នុងអត្ថថា ដោយជុំវិញជាដើម ។ ពិតហើយ កប្ប សព្ទ ដែលមានក្នុងអត្ថថា ជឿស៊ប់ ដូចក្នុងប្រយោគ ជាដើមថា ឱកប្ប នីយមេតំ ភោតោ គោតមស្ស យថាតំ អរហតោ សម្មាសម្ពុទ្ធស្ស ពាក្យរបស់ព្រះគោតមដ៏ចម្រើន ដែលជាអរហន្តសម្មាសម្ពុទ្ធនេះ ជាពាក្យគួរជឿពិតហើយ ។ កប្ប សព្ទ មកក្នុងអត្ថថា វោហារ ដូចក្នុងប្រយោគជាដើមថា អនុជានាមិ ភិក្ខវេ បញ្ចហិ សមណកប្បេហិ ផលំ បរិភុញ្ជិតុំ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់ផ្លែឈើ ដោយសមណកប យ៉ាង ។