និមោក្ខសូត្រទី ២

ក្បាលទី 19 · ទំព័រ 50

ទៀបក្រុងសាវត្ថី … គ្រានោះឯង លុះរាត្រីបឋមយាមកន្លងទៅ ហើយ ទេវតាមួយអង្គ មានរស្មីរុងរឿង ញ៉ាំងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ ។ លុះទេវតាអង្គនោះ ឈរក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំ ទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គនិទុ៌ក្ខ ព្រះអង្គទ្រង់ជ្រាប នូវមគ្គជាគ្រឿងរួចចាកកិលេស នូវផលជាគ្រឿងផុតចាកកិលេស និងព្រះ និព្វានជាទីស្ងាត់ចាកកិលេស របស់សត្វទាំងឡាយ ដែរឬ ។ ម្នាលអ្នកមាន អាយុ តថាគតដឹងនូវមគ្គជាគ្រឿងរួចចាកកិលេស នូវផលជាគ្រឿងផុតចាក កិលេស និងព្រះនិព្វានជាទីស្ងាត់ចាកកិលេស របស់សត្វទាំងឡាយដែរ ។ បពិត្រព្រះអង្គនិទុ៌ក្ខ ចុះព្រះអង្គទ្រង់ជ្រាបនូវមគ្គជាគ្រឿងរួចចាកកិលេស នូវ ផលជាគ្រឿងផុតចាកកិលេស និងព្រះនិព្វានជាទីស្ងាត់ចាកកិលេស របស់ សត្វទាំងឡាយ ដោយប្រការដូចម្តេចអេះ ។ ព្រះមានព្រះភាគ ត្រាស់តបថា ម្នាលអ្នកមានអាយុ ព្រោះការអស់ទៅនៃកម្ម និងភពដែលមាននន្ទិ ជាបឫសគល់ និងការអស់ទៅព្រមនៃសញ្ញា និងវិញ្ញាណ ព្រោះរលត់ស្ងប់ រម្ងាប់វេទនាទាំងឡាយ យ៉ាងនេះ បានជាតថាគតដឹងនូវមគ្គជា គ្រឿងរួចចាកកិលេស នូវផល ជាគ្រឿងផុតចាកកិលេស និងព្រះនិព្វានជាទីស្ងាត់ចាកកិលេស របស់សត្វទាំងឡាយ ។