គតិច្ឆិន្ទិសូត្រទី ៥
ក្បាលទី 19 · ទំព័រ 63
លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថា សួរព្រះមានព្រះភាគថា ជនត្រូវកាត់បង់ធម៌បុន្មាន ត្រូវលះបង់ធម៌បុន្មាន ត្រូវ អប់រំធម៌បុន្មានតទៅ ភិក្ខុកន្លងបង់ នូវធម៌ជាគ្រឿង ចំពាក់បុន្មាន ទើបហៅថា អ្នកឆ្លងឱឃៈបាន ។ ព្រះមានព្រះភាគ ត្រាស់តបថា ជនត្រូវកាត់ សំយោជនៈ ជាចំណែកខាងក្រោម ៥ ត្រូវលះបង់ សំយោជនៈជាចំណែកខាងលើ ៥ ត្រូវអប់រំនូវឥន្ទ្រិយ ទាំង ៥ តទៅ ភិក្ខុកន្លងបង់នូវសង្គៈ គឺធម៌ជាគ្រឿង ចំពាក់ទាំង ៥ យ៉ាង ទើបហៅថា អ្នកឆ្លងអន្លង់បាន ។