អប្បដិវិទិតសូត្រទី ៧
ក្បាលទី 19 · ទំព័រ 68
លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថា នេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា ពួកជនណា មិនទាន់យល់ធម៌ច្បាស់ទេ ពួកជននោះ តែងជឿ ក្នុងលទ្ធិជាខាងក្រៅ ទុកជាកាលគួរ ពួកជន ទាំងនោះ ភ្ញាក់រពឫក ពួកជននោះ ក៏នៅតែលក់មិនភ្ញាក់ រពឫកសោះ ។ ព្រះមានព្រះភាគត្រាស់ថា ពួកជនណា បាន យល់ធម៌ច្បាស់លាស់ល្អ ពួកជននោះ មិនជឿក្នុងលទ្ធិ ជាខាងក្រៅទេ ពួកជននោះ ឈ្មោះថា ភ្ញាក់ខ្លួនឯង ឈ្មោះថា បានត្រាស់ដឹងតាមហេតុ រមែងប្រព្រឹត្តធម៌ ស្មើ ក្នុងលោកសន្និវាសដែលមិនស្មើ ។