សុសម្មុដ្ឋសូត្រទី ៨
ក្បាលទី 19 · ទំព័រ 71
លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ បានពោលគាថា នេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា ពួកជនណា ភាន់ច្រឡំធម៌ ពួកជននោះ តែងជឿក្នុង លទ្ធិជាខាងក្រៅ ទុកជាកាលគួរពួកជននោះភ្ញាក់រពឫក ពួកជននោះ ក៏នៅតែលក់មិនភ្ញាក់រពឫកសោះ ។ ពួកជនណា មិនភាន់ច្រឡំធម៌ ពួកជននោះ មិនជឿក្នុងលទ្ធិ ជាខាងក្រៅទេ ពួកជននោះ ឈ្មោះថា ភ្ញាក់ខ្លួនឯង ឈ្មោះថា បានត្រាស់ដឹងតាមហេតុ រមែង ប្រព្រឹត្តធម៌ស្មើ ក្នុងលោកសន្និវាសដែលមិនស្មើ ។