អដ្ឋកថា សុសម្មុដ្ឋសូត្រទី ៨

ក្បាលទី 19 · ទំព័រ 72

គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៨ ដូច្នេះ បទថា សុសម្មុដ្ឋា បានដល់ ជាអ្នកភាន់ច្រឡំហើយ ដោយភាពជាអ្នកមិនចាក់ធ្លុះដោយបញ្ញា ដូច អ្នកស្រែភ្ជួរស្រែ ២ ថ្នាល ក៏គប្បីដាក់ស្រូវច្រើន កាលសំដៅដល់ស្រូវដែល មិនបានអំពីស្រែដែលខ្លួនមិនបានសាបព្រោះ ពោលថា ស្រូវរបស់យើងជាច្រើន វិនាសអស់ហើយ រមែងពោលដល់ស្រូវដែលមិនបាននោះឯងថា វិនាសអស់ហើយ យ៉ាងណា សូម្បីក្នុងទីនេះ ក៏យ៉ាងនោះដែរ ឈ្មោះថា ភាន់ច្រឡំហើយ ព្រោះភាពនៃខ្លួនជាអ្នកមិនចាក់ធ្លុះ ។ បទថា អសម្មុដ្ឋា បានដល់ ឈ្មោះថា មិនភាន់ច្រឡំហើយ ព្រោះភាពជាអ្នកចាក់ធ្លុះដោយបញ្ញា ។ ពាក្យដ៏សេស ដូចន័យមុន ។